ភ្នំពេញ៖ មហាជនបានសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងបើកហ្គេមបាញ់ត្រី១កន្លែង ស្ថិតនៅខាងក្រោយយាត្រី ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ។
កំពុងតែលួចលាក់បើកលេង ផ្គើននឹងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីការទប់ស្កាត់ និងបង្រ្កាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត(ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមរំឭកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់ និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហាជននៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បានលើកឡើងថា?
ជាទូទៅ ក្រុមអ្នកញៀនល្បែងតែងតែពពាក់ ពពូន ផ្គុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង ហ្គេមបាញ់ត្រី គ្មានញញើតនិងទោសទណ្ឌ បន្តិចណាទាល់តែសោះ។

ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។
មហាជនខាងលើ បានលើកឡើងទៀតថា? អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងខណ្ឌច្បារអំពៅ បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងល្បែងស៊ីសងចាក់បាល់តាមអនឡាញខាងលើនេះ ក៌ដូចជានាំគ្នាផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន សង្ស័យតែទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី ខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងខណ្ឌច្បារអំពៅទេដឹង?។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News