26 C
Phnom Penh
Thursday, December 26, 2024

វៀតណាមបើកទ្វារទឹក ធ្វើឱ្យស្ថានភាពទឹកទន្លេស្រែពក កំពុងហក់ឡើង ខ្លាំងក្នុងភូមិសាស្ត្រស្រុកលំផាត់

ស្តាប់អត្ថបទជាសំឡេង

រតនគិរី៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រោះមហន្តរាយខេត្តរតនគិរីបានណែនាំ ណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់សហការជាមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ទាំងមធ្យោបាយសម្ភារៈ ដើម្បីត្រៀមជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋពេលមានករណីទឹកឡើង។

ការថ្លែងនេះរបស់លោក ញ៉ែម សំអឿន នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពទឹកទន្លេស្រែពព កំពុងឡើងក្នុង ភូមិសាស្ត្រស្រុកលំផាត់។
ស្ថានភាពទឹកទន្លេស្រែពកក្នុងថ្ងៃនេះ មានសភាពទឹកកម្ពស់កើនឡើងដោយសារជំនន់ទឹកភ្លៀងគួបផ្សំនឹងខាងប្រទេសវៀតណាម បើកទ្វារទំនប់ទឹកវារីអគ្គិសនី នាំឱ្យមានសន្ទុះទឹកទន្លេស្រែពកហក់ឡើង ប៉ុន្តែក្នុងថ្ងៃដដែលនេះស្ថានភាពទឹកនៅប្រទេសវៀតណាម មានការស្រក់ចុះបន្តិច។ ទោះជាយ៉ាងនេះក្តីក៏គណៈកម្មាធិការគ្រោះមហន្តរាយ ត្រៀមទាំងមធ្យោបាយសរុប កម្លាំងសរុបរួចរាល់អស់ហើយ ដើម្បីធ្វើអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាទឹកទន្លេស្រែពកនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១មានកម្ពស់ជាង១១ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្នមាន១២,៥០ម៉ែត្រ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img