30 C
Phnom Penh
Tuesday, October 8, 2024

វិសោធនកម្មមាត្រា១៨ថ្មី ច្បាប់ស្តីពី សវនករ និងច្បាប់ស្តីពីវិនិយោគស្រប តាមគតិច្បាប់ នឹងស្របតាមរដ្ឋធម្មនុញ្ញ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ ឯកភាពទាំងស្រុង

ស្តាប់អត្ថបទជាសំឡេង

 

ភ្នំពេញ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញ អង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញតាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ក្រោមអធិបតីភាព លោកកិត្តិនីតិកោសល បណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ

សូមបញ្ជាក់ថា៖កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាធម្មនុញ្ញបានអញ្ជើញលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយលោកស្រីសោម គីមសួគ៌អគ្គ សវនករ នៃអាជ្ញាធរសវនកម្មជាតិ និងសហការី មកបំភ្លឺចំពោះមុខ ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ  លើអត្ថបទច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មនៃព្រះរាជាណាចក្រកម្ពុជាមានគោលដៅ គោលបំណង និងមូលហេតុសំខាន់ៗ និងភាពចាំបាច់មួយចំនួនដែលឈានទៅដល់ការស្នើសុំធ្វើវិសោធនកម្មច្បាប់នេះ។

នៅថ្ងៃខែឆ្នាំដដែលនោះផងដែរ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានអញ្ជើញ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងសហការី មកបំភ្លឺចំពោះមុខ ក្រុមប្រឹក្សាធម្មនុញ្ញ លើអត្ថបទច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ 

តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានបំភ្លឺជូន ក្រុមប្រឹក្សាធម្មនុញ្ញ អំពីតម្រូវការចាំបាច់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំអត្ថបទច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជានេះ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃការវិនិយោគនិងការរីកចម្រើននៃសេដ្ឋកិច្ច ព្រមទាំងបានឆ្លើយនូវសំណួរ ពាក់ព័ន្ធមួយចំនួនទៀត ដែលបានចោទសួរដោយ ក្រុមប្រឹក្សាធម្មនុញ្ញ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img