ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ នៅតាមសាលារៀន ក្នុងរាជធានីភ្នំពេញ ក៏ដូចជា នៅតាមបណ្ដាខេត្តមួយចំនួន បានអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ ថ្នាក់វិទ្យាល័យ និងអនុវិទ្យាល័យ គឺ (ថ្នាក់ទី៩ និងថ្នាក់ទី១២)
ការបើកសាលាបង្រៀន ឡើងវិញនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា ក្រសួងសុខាភិបាល តម្រូវឲ្យ បុគ្គលិកសិក្សា ក៏ដូចជាសិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល ជាពិសេស វិធានការ បីកុំ បីការពារ។ ដោយឡែក នៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១នេះ នៅវិទ្យាល័យជាស៊ីមជ្រោយចង្វា បានបើកសាលារៀនឡើងវិញ ដោយតម្រូវឲ្យសិស្សថ្នាក់ទី១២ និងទី៩ មានកាតចាក់វ៉ាកសាំងដូសទី២។
លោក អ៊ុក ប៉ុណ្ណារិទ្ធ នាយកវិទ្យាល័យ ជា ស៊ីមសាមគ្គី មានប្រសាសន៏បញ្ជាក់ថា,ស្ថិតនៅក្នុងដំណាក់កាលដំបូងក្រសួងអប់រំ អនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ ប៉ុន្តែអនុញ្ញាតឲ្យ តែសិស្ស ថ្នាក់ទី១២និងទី៩ចូលរៀនមុន ដោយប្រកាន់ខ្ជាប់នូវវិធានការណ៏អនាម័យ “៣កុំ៣ការពារ” សិស្សា នុសិស្ស តម្រូវឲ្យមានកាតចាក់វ៉ាក់សាំងទើបអនុ ញ្ញាតឲ្យចូលរៀន ។ចំណែកឯលោកគ្រូ -អ្នកគ្រូថ្នាក់ទី១២-ទី៩សុទ្ធតែបានធ្វើសំណាកពិនិត្យមេរោគកូវីដ១៩ គឺអវិជ្ជាមានគ្រប់ៗគ្នា។
ដោយឡែកសិស្សានុសិស្សានៃវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វា សុទ្ធតែសម្តែងនូវទឹកចិត្តសប្បាយ រីករាយ នៅពេលដែលពួកគេ បានវិលចូលមកសិក្សានៅសាលាវិញ ពីព្រោះរយៈពេលជិត១ឆ្នាំ មកនេះរៀនតាមអនឡាញ ពួកគេពិបាកយល់មេរៀន និងលំហាត់ ពុំអាចសួរដេញដោលលោកគ្រូ អ្នកគ្រូ បានទេ ។សិស្សានុសិស្សទាំង អស់សុទ្ធតែបានចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ដូស ទី២គ្រប់ចំនួនរួចហើយ ។
សិស្សានុសិស្សទាំងអស់ បានសម្តែងការដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានខិតខំស្វែងរកវ៉ាក់សាំង នាំមកចាក់ជូនប្រជាពលរដ្ឋ និងយុវជន អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋនិងឈានទៅការបើកសាលារៀនទូទាំងប្រទេសឡើងវិញ។
សូមបញ្ជាក់ថា៖ ក្រសួងអប់រំ យុវជន និងកីឡា ចេញបទបញ្ជាណែនាំ ដល់នាយក-នាយិកាសាលាគ្រប់កំរិតទាំងអស់ត្រូវអនុវត្តវិធានការណ៏ឲ្យបានតឹងរ៉ឹងបំផុត គឺមិនអនុញ្ញាតឲ្យសិស្សានុ សិស្សទាំងឡាយណាពុំបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់ចំនួន២ដូស គឺមិនឲ្យចូលរៀនឡើយនិងបុគ្គលិកសិក្សា ត្រូវបង្ហាញកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់គណៈគ្រប់គ្រងសាលា៕
អត្ថបទ នឹងរូបភាពដោយ៖ Puthinews