28 C
Phnom Penh
Sunday, December 22, 2024

វិទ្យាល័យក្នុងក្រុងស្ទឹងត្រែងចំនួន២ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ បន្ទាប់ពីឈប់សម្រាកជាច្រើនខែ ក្នុងបរិបទកូវីដ១៩

ខេត្តស្ទឹងត្រែង៖ វិទ្យាល័យព្រះរាជបូជនីយកិច្ច និងវិទ្យាល័យហ៊ុន សែនស្ទឹងត្រែង ដែលស្ថិតក្នុងក្រុងស្ទឹងត្រែង ត្រូវបានអនុញ្ញាតឲ្យបើកសាលាឡើងវិញនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បន្ទាប់ពីបិទសាលាអស់រយ:ពេលជាច្រើន ខែកន្លងមកនេះ ដោយសារមេរោគកូវីដ១៩បានរីករាលដាលឆ្លងចូលក្នុងហគមន៍។

នៅក្នុងវិទ្យាល័យទាំងពីរខាងលើ គេសង្គេតឃើញសិស្សានុសិស្សប្រុសស្រី ក្នុងសម្លៀកបំពាក់ឯកសណ្ឋាន មានទឹកមុខញញឹម សប្បាយរីករាយ ខណ:ពេលដែលពួកគេត្រូវបានអនុញ្ញាតឲ្យចូលរៀនឡើង វិញនៅថ្ងៃនេះ ដែលធ្វើឲ្យពួកគេបានជួបជុំមិត្តរួមថ្នាក់ លោកគ្រូអ្នកគ្រូជាទីស្រលាញ់ថែមទៀតផង។

យុវសិស្សថ្នាក់ទី១២នៃវិទ្យាល័យព្រះរាជបូជនីយកិច្ច ម៉ាក កុសិមា បានសំដែងនូវអារម្មណ៍សប្បាយចិត្តថា”ខ្ញុំពិតជាមានអារម្មណ៍ សប្បាយចិត្តយ៉ាងខ្លាំងដែលបានចូលរៀនវិញនៅថ្ងៃនេះ ហើយជាងនេះទៅទៀតឆ្នាំនេះជាឆ្នាំដែលខ្ញុំត្រូវប្រឡងថ្នាក់ទី១២ថែមទៀត។ ហើយខ្ញុំក៏សូមអរគុណសម្តេចតេជោហ៊ុនសែន ដែលបានខិតខំរកទិញវ៉ាក់សាំងយកមកចាក់ដល់ពួកយើងខ្ញុំគ្រប់ៗគ្នា ដើម្បីឈានដល់ការបើកសាលារៀននៅថ្ងៃនេះ”។

អារម្មណ៍ស្រដៀងគ្នានោះដែរយុវតីសិស្សថ្នាក់១២នៃវិទ្យាល័យហ៊ុនសែនស្ទឹងត្រែងកែវ រចនា បានឲ្យដឹងថា«ខ្ញុំសប្បាយចិត្តខ្លាំង ពេលបើកសាលារៀនឡើងវិញ ដូច្នេះ ព្រោះរៀននៅតាមសាលាវាល្អប្រសើរជាងរៀនតាមអនឡាន។ រៀននៅសាលាយើងមានឱកាសសួរគ្រូផ្ទាល់មាត់ភ្លាមៗ និងអាចភិភាក្សាជាមួយសិស្សដូចគ្នាបានថែមទៀតផង បើរៀនតាមអនឡានវិញផលវិបាកដូចជាប្រពន្ធអ៊ីនធឺណែតដាច់ រអាក់រអួល ជួនកាលសិស្សខ្លះបើកទូរស័ព្ទចោល អត់រៀនជាដើម”។

ជាមួយគ្នានោះដែរ នាយកវិទ្យាល័យហ៊ុនសែនស្ទឹងត្រែងលោក រិន វឿន បានឲ្យដឹងថា ការអនុញ្ញាតឲ្យសិស្សចូលរៀនឡើងវិញនៅថ្ងៃនេះគឺតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាស្ត្ររបស់សម្តេចតេជោ៣កុំ៣ការពារ។ ហើយការចូលរៀននេះទៀតសោធ ត្រូវចែកជាពីរវេណ គឺពេលព្រឹក និងពេលថ្ងៃ ហើយចំពោះការអង្គុយរបស់សិស្សម្នាក់ៗគឺត្រូវមានគម្លៀតពីគ្នាតាមការណែនាំរបស់មន្ត្រីសុខាភិបាល។

លោកបន្តថាសិស្សវិទ្យាល័យហ៊ុនសែនស្ទឹងត្រែងបានចាក់វ៉ក់សាំងអស់គ្រប់គ្នាទាំងពីរលើកជិត១០០% ផងដែរ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img