25 C
Phnom Penh
Thursday, October 24, 2024

វត្ថុបុរាណដ៏កំរត្រូវបានប្រជាពលរដ្ឋយកមកប្រគល់ជូនសមត្ថកិច្ចជំនាញការិយាល័យនគរបាលបេតិកភណ្ឌ

ព្រះវិហារ៖កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ មានអាខោនហ្វេសបុកឈ្មោះ (ណេ ព្រះវិហារ) បានបង្ហោះរូប (ព្រះខ័នរាជ្យបុរាណ) ដែលមានអាយុកាលរាប់លានរាប់ពាន់ឆ្នាំនាសម័យកាល ដោយក្រោមការដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានដាក់ផែនការឱ្យទៅ កម្លាំងជំនាញការិយាល័យនគរបាលបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ កម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង ចុះស្រាវជ្រាវរក ម្ចាស់ហ្វេសប៊ុក ដែលបានបង្ហោះរូប(ព្រះខ័នរាជ្យបុរាណ)សមត្ថកិច្ចធ្វើការស្រាវជ្រាវអស់រយៈពេល៤ថ្ងៃ លុះមកដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទីសមត្ថកិច្ចបានរកឃើញ ម្ចាស់ដើមដែលរក្សាទុកវត្ថុបរាណនោះ នៅផ្ទះរបស់ឈ្មោះ ហេង ភីន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិកក់ពោន ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ក្រោយមកសមត្ថកិច្ចបានពន្យល់ណែនាំដល់គាត់ គាត់បានស្ម័គ្គចិត្តយកមកប្រគល់អោយសមត្ថកិច្ចយើងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរក្សា ដើម្បីយកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះវិហារជាបណ្តោះអាសន្ន រង់ចាំមានគោលការណ៍ថ្មីតាមនិតិវិធី។
សូមបញ្ជាក់ថា (រូបព្រះខ័នរាជ្យបុរាណ) មានប្រវែង០,៨៦សង់ទីម៉ែត្រ (ក្នុងនោះ
ផ្លែព្រះខ័ន មានប្រវែង ០,៦០សង់ទីម៉ែត្រ,ទទឹងផ្លែព្រះខ័នមានប្រវែង ០,៦០សង់ទីម៉ែត្រ,ដងព្រះខ័នមានប្រវែង ០,២៦សង់ទីម៉ែត្រ និងមានទម្ងន់២,៦គីឡូក្រាម)ផងដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img