30 C
Phnom Penh
Tuesday, July 23, 2024

លោក បណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាកម្មវិធីអប់រំ ដឹកនាំមន្រ្តីក្រោមឱវាទ ចុះទៅផ្សព្វផ្សាយបេតិកភណ្ឌដល់សិស្សានុសិស្សវិទ្យាល័យខេមរៈតេជោ

ព្រះវិហារ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោក បណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា និងលោកអនុប្រធាន បានដឹកនាំមន្រ្តីគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ អនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌដល់សិស្សានុសិស្សមកពីវិទ្យាល័យខេមរៈតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីឲ្យសិស្សានុសិស្សយល់ដឹងពីប្រវត្តិសាស្រ្ត និងបេតិកភណ្ឌវប្បធម៌ជាតិ។
ជាពិសេសស្វែងយល់ពីកិច្ចការអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ពីដំណាក់កាលទី១ ដល់ទី៤។

កម្មវិធីនេះ មានគុណប្រយោជន៍ដល់សិស្សានុសិស្សយល់ដឹងពីតម្លៃបេតិកភណ្ឌ ចេះស្រលាញ់ ចូលរួមចំណែកថែរក្សា និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ជាតិ ទៅសហគមន៍ដែលខ្លួនរស់នៅ។
កម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌនេះ ជាផ្នែកមួយនៃគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ដំណាក់កាលទី៤ ដែលទទួលបានជំនួយថវិកាពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដើម្បីអភិរក្សសម្បត្តិវប្បធម៌ (AFCP)។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img