34 C
Phnom Penh
Saturday, September 7, 2024

លោក ឌឹម គឹមសាន្ត ចៅហ្វាយស្រុកព្រៃកប្បាសថ្មីបើកដៃឲ្យថៅកែដីឡូតិ៍ លុបប្រឡាយមេ រំដោះទឹក ក្រោមរូបភាពបន្លំកាយដីដាក់លូ លើកគម្រោងអភិវឌ្ឍន៍យកលុយខ្ទង់ម៉ឺនដូល្លារចែកគ្នា

ខេត្តតាកែវ៖ ពលរដ្ឋក្នុងស្រុកព្រៃកប្បាស រួមទាំងមន្ត្រីរាជការជាច្រើន បាននាំគ្នាមិនពេញចិត្តចំពោះទង្វើររបស់ លោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាសថ្មី បានបើកដៃឲ្យថៅកែដីឡូតិ៍ ធ្វើព្យុះភ្លៀងក្នុងភូមិសាស្រ្តស្រុក បំផ្លាញហេដ្ឋារចនាមួយចំនួន និងលុបប្រឡាយដាក់លូតូចៗ ក្នុងប្រឡាយមេរំដោះទឹក ដែលមានទទឹង២៥ម៉ែត្រ ស្ថិតនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា អភិបាលស្រុកជាច្រើនអ្នកមកហើយ បានទប់ស្កាត់ ការដាក់លូលុបប្រឡាយមេរំដោះទឹកមួយនេះព្រោះប្រឡាយមេមួយនេះ មានសារៈសំខាន់ណាស់ ក្នុងការំដោះទឹក ឬស្តុបទឹកទុកឲ្យពលរដ្ឋប្រើប្រាស់។

ប្រជាពលរដ្ឋនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រាប់ឲ្យដឹងទៀតដែរថា ថៅកែដីឡូតិ៍ខាងលើ ធ្លាប់សុំច្បាប់ដាក់លូលុបប្រឡាយនេះជាច្រើនដងមកហើយ តែអភិបាលស្រុកចាស់ពីមុន មិនអនុញ្ញាតិដាច់ខាត តែមកដល់លោក ឌឹម គឹមសាន្ត អភិបាលស្រុកថ្មី បែរជាត្រូវរ៉ូវគ្នាជាមួយថៅកែដីឡូតិ៍ អនុញ្ញាតិឲ្យចាក់ដីលុបធ្វើឲ្យផ្អើលទាំងពលរដ្ឋ និងមន្ត្រីគ្រាក់ៗក្នុងស្រុកតែម្តង។

លោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស បានបញ្ជាក់ថា លោកពិតជាអនុញ្ញាតិច្បាប់ឲ្យថៅកែដីឡូ ចាក់លុបប្រឡាយដាក់លូនៅចំណុចភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មែន ដោយផ្អែកទៅលើមន្ត្រីជំនាញចុះសិក្សាឯកភាពគ្នា។ លោកបានបញ្ជាក់ទៀតថា បើករណីចាក់ដីលុបប្រឡាយនេះត្រូវបានពលរដ្ឋរិះគន់លោកនឹងពិចារណាឡើងវិញ។
ពលរដ្ឋស្នើរដល់ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ពិចារណាឡើងវិញ ចំពោះលោក លោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស និងថៅកែដីឡូតិ៍ ដែលត្រូវរ៉ូវគ្នាក្រោមរូបភាពបន្លំកាយដីដាក់លូលើគំរោងអភិវឌ្ឍន៍យកលុយខ្ទង់ម៉ឺនដូល្លារចែកគ្នា៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img