ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទស្សនកិច្ចទីស្នាក់ការសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ស្ថិតនៅភូមិឯកភាព ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងទស្សនកិច្ចនេះ ឯកឧត្តម ឌិត ទីណា បានណែនាំឱ្យសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យយកចិត្តទុកដាក់សិក្សាពីខ្សែច្រវាក់តម្លៃ និងត្រូវមានផែនការផលិតច្បាស់លាស់ ជំរុញការធ្វើស្រូវសរីរាង្គ តាមរយៈការប្រើប្រាស់ពូជស្រូវសុទ្ធ ដើម្បីផលិតភាពខ្ពស់ គុណភាពល្អ តម្លៃល្អ និងងាយប្រកួតប្រជែង។ ជាមួយគ្នានេះដែរ ត្រូវគិតគូរលើការវេចខ្ចប់ឱ្យមានភាពទាក់ទាញ បង្ហាញពីអត្តសញ្ញាណ ស្លាកយីហោអង្កររបស់យើង។


បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហភាពសហគមន៍កសិកម្មត្រូវធ្វើការជាមួយគ្នា សហការគ្នាល្អ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងគុណភាពនិងខ្សែច្រវាក់ផ្គត់ផ្គង់ បង្កើនការនាំចេញ បង្កើនចំណូល មានចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ច និងភាពរីកចម្រើន។ ទាក់ទងនឹងការងារនេះ ក្រសួងនឹងជួយគាំទ្រ ក៏ដូចជាជួយសម្រួលដល់កសិករ ដើម្បីទទួលបានផលចំណេញពីផលិតកម្ម៕




















ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News