29 C
Phnom Penh
Wednesday, February 5, 2025

លោក ជេម សុខ ៖ មិនមែនតែមួយក្បាច់ទេ គឺរៀងរាល់ក្បាច់ ជេមសុខ គាំទ្រនិងស្រឡាញ់លោក ហ៊ុនសែន រហូតមក

ភ្នំពេញ : ក្រោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រតិកម្ម ដោយសង្ឃឹមថា លោក ជេម សុខ គួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ និងឆាប់ជាសះស្បើយពីជំងឺពុលទឹកមាត់ ពីជម្ងឺច្រណែនស្ទើរគ្រប់ មនុស្ស ។ ស្រាប់តែលោក លោក ជេម សុខ ចេញសារសុំទោសជាសាធារណៈ។

បើតាមសំណេរ លោក ជេម សុខ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា សូមគោរពសម្ដេចបង «ផ្កាយព្រឹក» ជាទីគោរព,ប្អូនសូមអភ័យទោសពីសម្ដេចបងបើមានការខុសឆ្គងត្រង់ណា។ ជាការពិតណាស់ប្អូនជាមនុស្សឈឺ និងពុលទឹកមាត់ ដោយប្អូនចូលចិត្តនិយាយលេងសើចច្រើន។ ប្អូនសូម សម្ដេចបងមេត្តាដល់ប្អូន សូមសម្ដេចបងមេត្តាកុំប្រកាន់ទោសអូសដំណើរ។ ប្អូនសូមអរគុណសម្ដេចបង និងសូមជូនពរសម្ដេចបងឲ្យមានសុខភាពល្អ និងកម្លាំងខ្លាំងក្លា បំពេញកិច្ចការឧត្តុងឧត្តម ដើម្បីប្រទេសជាតិ។ គួរពុំគួរសូមទានសម្ដេចបងអភ័យទោស ដោយគោរព ពីខ្ញុំបាទ ជេមសុខ  ស.រ.អា. ។

ក្រៅពីនោះ លោក ជេម សុខ ដែលឈ្មោះនៅលើហ្វេសប៊ុកថា Sakoun Sok បានតបComment អ្នកលេងបណ្ដាញសង្គមនេះថា «មិនមែនតែមួយក្បាច់ទេ គឺរៀងរាល់ក្បាច់ ជេមសុខ គាំទ្រនិងស្រឡាញ់លោក ហ៊ុនសែន រហូតមក» ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img