ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១០ ខែកញ្ញានេះបានឱ្យដឹងថាលោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទករថាមួយនាឱកាសនៃ ការប្រារព្ធខួបថ្ងៃបង្កើតកូរ៉េខាងជើង កាលពី
ថ្ងៃចន្ទម្សិលមិញ។ តាម KCNA លោក គឹម ក៏បានសង្កត់ធ្ងន់ផងដែរពីភាពចាំបាច់ដែលកូរ៉េខាងជើងត្រូវតែពង្រឹងសមត្ថភាពនិងការត្រៀមលក្ខណៈប្រើប្រាស់អាវុធនុយក្លេអ៊ែរឱ្យបានត្រឹមត្រូវនៅគ្រប់កាលៈទេសៈដើម្បីការពារសន្តិសុខរបស់ប្រទេស។ លោក គីម បន្ថែមថាវត្តមានយោធាដ៏រឹងមាំ គឺជារឿងចាំបាច់បំផុត ដើម្បីប្រឈមមុខនឹងការគំរាមកំហែងបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។គួរបញ្ជាក់ថា កន្លងមក លោក គីម ជុងអ៊ុន ក៏ធ្លាប់បានសន្យាបង្កើនការផលិតអាវុធនុយក្លេអ៊ែរផងដែរ ប៉ុន្តែការសន្យារបស់លោកនៅពេលនេះកើតឡើងចំពេលក្រុមមន្ត្រីអាមេរិកនិងកូរ៉េខាងត្បូង រួមទាំងអ្នកវិភាគលោកខាងលិចមួយចំនួនជឿថាលោក គីម អាចនឹងបញ្ជាឱ្យយោធារបស់លោកធ្វើតេស្តអាវុធនុយក្លេអ៊ែរ នៅមុន ឬអំឡុងរដូវកាលនៃ ការ បោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New