ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភាធ្វើជាប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ខណៈ ដែលសម្តេចវិបុលសេនាភក្តីសាយ ឈុំ ធ្វើជាប្រមុខរដ្ឋស្តីទី ចាប់ពីថ្ងៃទី១៦ខែ សីហាឆ្នាំ២០២១នេះ ជំនួសព្រះករុណាព្រះបាទ សម្តេចព្រះមរបនាថ នរោត្តមសីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទៅរដ្ឋធានីប៉េកាំងសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្យាបាល ព្រះរាជសុខភាព តបតាមការយាងពីក្រុមវេជ្ជបញ្ជាគ្រូពេទ្យ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៦ ខែសីហា នេះ។
សម្តេចវិបុលសេនាភក្តីសាយ ឈុំ ធ្វើជាប្រមុខ រដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា មានតួនាទីទទួលជួបភ្ញៀវ ជាឥស្សរៈជនជាន់ខ្ពស់ ថ្នាក់ជាតិ – អន្តរជាតិ និងទទួលសារតាំងពីមន្ត្រីស្ថានឯកអគ្គរដ្ឋទូត -ស្ថានឯកអគ្គរាជទូត និងមន្ត្រីអង្គការអន្តរជាតិធំៗ ដែលបំពេញបេសកកម្មការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានព្រឹទ្ធសភា ស្តីទី នៃព្រះរាជាណាចក្រកម្ពុជា មានតួនាទីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា និងដឹកនាំប្រជុំព្រឹទ្ធសភាពេញអង្គ ឬប្រជុំវិសាមញ្ញព្រឹទ្ធសភា និងទទួលជួបសវនាការជាមួយ ភ្ញៀវជាតិ- អន្តរជាតិ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News