ខេត្តកោះកុង៖ នារសៀលថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ឃុន គឹមយាន អនុប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដជាអ្នកវិនិយោគឯកជន និងជាប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសប្រចាំខេត្តកោះកុង បានដឹកនាំក្រុមការងារ ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម អភិបាលរង ស្រេង ហុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដែលបានប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្ដកោះកុង ដើម្បីជម្រាបជូននូវលទ្ធផលការងារអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ២០២១ និងផែនការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាស គ្រឹះស្ថាននានា នៅក្នុងភូមិសាស្រ្តខេត្តកោះកុងឆ្នាំ២០២២។
នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលរង ក្នុងនាមរដ្ឋបាលខេត្ត បានសម្តែងការស្វាគមន៍និងគាំទ្រនូវដំណើរការបើកយុទ្ធនាការអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ២០២២ក្នុងភូមិសាស្ត្រខេត្តកោះកុងដើម្បីចាត់វិធានការ និងពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានប្រសិទ្ធិភាព ក្នុងការជម្រុញអោយជនបរទេសដែលកំពុងប្រកបអាជីវកម្ម និងបម្រើការងារបង់អាករប័ណ្ណការងារចូលថវិការជាតិ៕
អត្ថបទ និងរូបភាពដោយ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News