33 C
Phnom Penh
Thursday, October 24, 2024

លោកអភិបាលខេត្ត និងលោកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បើកដៃឲ្យបុគ្គលឈ្មោះលឹម បើកល្បែងបញ្ជាល់មាន់ខ្នាតធំ នៅជិតច្រកទ្វារព្រំដែនដាឲ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងគំហុករាល់ថ្ងៃ

ត្បូងឃ្មុំ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ ម្ចាស់​កាស៊ីណូ​ដូង​ប្រាំពីរ​ដើម ចាប់ផ្ដើម​ដំណើរការ​វិញ​ហើយ សម្រុក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែង បញ្ជាល់មាន់ បៀ​រ អាប៉ោង យ៉ាង​គគ្រឹកគគ្រេង មាន​ទាំង​រថយន្ត​ទំនើប និង​ម៉ូតូ​ជាច្រើន​គ្រឿង នៅ​ចំណុច​ ភូមិ​ដា ឃុំ​ដា​ ស្រុក​មេមត់ ហើយ​មានបុគ្គល១រូប ១ឈ្មោះ លឹម  ហ៊ាន​បើក​ល្បែង​នោះ ប្រហែលជា​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​បិទបាំងពីក្រោយ ទើប​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ទោះបី​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរជា​ លោក ហុង គឹម ហឿន អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ និង​លោក សេង លី អភិបាល​ស្រុក​មេមត់ បណ្តែតបណ្តោយ​ឲ្យមាន​ល្បែងភ្នាល់​ដាក់លុយ​សុីសង​ខុសច្បាប់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន ហើយ​មាន​អ្នកចូលរួម​លេងល្បែង បញ្ជាល់មាន់ យ៉ាង​​ពពាក់ពពូន ស្រែក​ហ៊ោ​កញ្ជៀ​វ នៅ​ជិត​ច្រកទ្វារ​ព្រំដែន​ដា បង្កប់​ក្នុង​កាស៊ីណូ ដូង​ប្រាំពី​រដើម នៅ​ចំណុច​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ដោយ​សេរី មិន​ខ្វល់​អ្វី​ទាំងអស់ ។​

​បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ថ្នាក់ស្រុក ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ មិន​ខ្វល់​ពី​អានុសាសន៍​សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​ចរាចរណ៍​ថ្មីៗ ណែនាំ​ឲ្យ​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរ​ជា​ម្ចាស់​កាស៊ីណូ ដូង​ប្រាំពី​ដើម ហ៊ាន​ផ្គើន​បទបញ្ជា ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅ​វិញ ហើយ​អតីត​មាន​យីហោ​៦៩ ឥឡូវ​បច្ចុប្បន្ននេះ លុប​ផ្លាក​ស​ញ្ញ​ចោល​អស់ ដើម្បី​បំភ័ន្ត​ភ្នែក​អ្នកកាសែត ។​

​ហេតុនេះហើយ​ទើប ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ចន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​បង្ក្រាប​ល្បែង​បញ្ជាល់មាន់ ភ្នាល់​ដាក់​លុយ​ស៊ីសង​ខុសច្បាប់ នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ជាបន្ទាន់​ជៀសវាង កើត​អំពើហឹង្សា​ក្នុង​គ្រួសារ ចោរកម្ម​ផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និង​គ្រឿងញៀន រីក​រាលដាល​គូរឲ្យ​កត់សម្គាល់ថែម​ទៀតផង​។​

​ដូច្នេះ​ហេីយ លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ មិនគូរមេីលរំលងភាពអសកម្ម របស់លោកជាម ច័ន្ទសោភណ្ឌ័ និងលោកម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​តត្បូងឃ្មំបណ្តែតបណ្តោយ តទៅទៀត​នោះ​ទេ ព្រោះ​ល្បែង​បញ្ជាល់មាន់​ និង​ល្បែង​ផ្សេងៗ ជាច្រើន​ប្រភេទ ភ្នាល់​ដាក់លុយស៊ីសង​ខុសច្បាប់ ក្នុងភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​បងប្អូន​ប្រជាពលរដ្ឋ រស់​នៅក្នុង​មូលដ្ឋាន មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ​សុវត្ថិភាព​៧ចំណុច ដែល​ដាក់​ដោយ​ក្រសួងមហាផ្ទៃ​។​

​ទើប​មាន​ការរិះគន់​ចំៗ ចាប់តាំងពី​លោក ម៉ុន មា​គ៌ា ចូលកាន់​តំណែង​ជា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ គឺ​មិនសូវ​យកចិត្តទុកដាក់​បង្ក្រាប ល្បែង​បញ្ជាល់មាន់ បៀ​រ អាប៉ោង និង​កន្ទុយលេខ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋានឡេីយ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News


       

អានបន្ត

spot_img
spot_img