21 C
Phnom Penh
Saturday, January 11, 2025

លោកស្រី Kamala Harris ទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតី

អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា (ម៉ោងនៅសហរដ្ឋអាមេរិក) បានទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្ស ប្រជាធិបតេយ្យជាផ្លូវការ ជាមួយការសន្យាថានឹងធ្វើជាប្រធានាធិបតីរបស់ ប្រជាជនអាមេរិកទាំងអស់។ ថ្លែងនៅក្នុងសុន្ទរកថាមួយនាថ្ងៃចុងក្រោយ នៃសមាជជាតិរបស់គណបក្សប្រជាធិបតេយ្យរយៈពេល៤ថ្ងៃ លោកស្រី ហារីស បានកត់សម្គាល់ដូច្នេះថា «តាំងនាមឱ្យប្រជាជនអាមេរិក ទាំងអស់ មិនថាមកពីគណបក្ស ពូជសាសន៍ ឬភេទណានោះទេ…ខ្ញុំយល់ព្រមទទួលយកការតែងតាំងរបស់អ្នក »។ លោកស្រី បន្ថែមថា «ខ្ញុំសន្យាថានឹងធ្វើជាប្រធានាធិបតីម្នាក់របស់ប្រជាជនអាមេរិកទាំងអស់ ហើយអ្នកទាំងអស់គ្នាអាចជឿ ជាក់លើខ្ញុំថានឹងតម្កល់ប្រយោជន៍ប្រទេសជាតិ មុនប្រយោជន៍បក្ស និងខ្លួនឯង»។ លើសពីនេះទៅទៀត ក្នុងសុន្ទរកថា នោះដែរ លោកស្រី ហារីស ក៏បានបង្ហាញឆន្ទៈបន្តគាំទ្រអ៊ុយក្រែនផងដែរ។ តែបានឆ្លៀតវាយប្រហារលោក ដូណាល់ ត្រាំ ដោយហៅលោក ត្រាំ ជាមនុស្សគ្មានភាពប្រាកដនិយម និងជំរុញឱ្យប្រជាជនអាមេរិកពិចារណាឱ្យបានច្បាស់ពីផលវិបាកធ្ងន់ធ្ងរ នៃការវិលត្រឡប់មកអង្គុយកៅអីសេតវិមានសាជាថ្មីរបស់លោក ត្រាំ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img