30 C
Phnom Penh
Saturday, July 27, 2024

លោកស្រី ឱ វណ្ណឌីន អំពាវនាវឱ្យអាជ្ញាធមូលដ្ឋាន ចាត់ចែងរៀបចំទីតាំងទេសចរណ៍ឱ្យបានល្អនិងមានអនាម័យ មុនដល់ពេលឈប់សម្រាក៣ថ្ងៃនៃពិធីបុណ្យភ្ជុំខាងមុខ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេសបានធ្វើកា អំពាវនាវឱ្យអាជ្ញាធឱ្យចាត់ចែងរៀបចំទីតាំងទេសចរណ៍ឱ្យបានល្អនិងមានអនាម័យ មុនដល់ពេលឈប់សម្រាក៣ថ្ងៃនៃពិធីបុណ្យភ្ជុំខាងមុខនេះ។
លោកស្រីរដ្ឋលេខាធិការ បន្តថា នេះការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


លោកស្រីរដ្ឋលេខាធិការ ឱ វណ្ណឌីន មានប្រសាសន៏បែបនេះ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃទី ២៩ខែ កញ្ញា ឆ្នាំ ២០២១ ។លោកស្រីរដ្ឋលេខាធិការបញ្ជាក់ថា រហូតមកដល់ពីនេះ មានខេត្ត-ក្រុងចំនួន២០ហើយ ដែលបានបិទយុទ្ធនាការចាក់វ៉ាក់សាំង ហើយខេត្តមណ្ឌលគិរីនេះជាខេត្តទី ២០ផងដែរ ។នៅសល់ប្រាំខេត្តទៀត មានដូចជាខេត្តកំពត,កំពង់ស្ពឺ,កំពង់ឆ្នាំង,បន្ទាយមានជ័យ,និងខេត្តបាត់ដំបង ដែលនៅបន្តចាក់ ដោយសារតែខេត្តមួយចំនួន ទើបតែនឹងបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូច្នេះហើយទើបបណ្ដាខេត្តទាំងអស់នៅតែបន្តចាក់ជាបន្តបន្ទាប់ ។


ជាមួយគ្នានេះលោកស្រីរដ្ឋលេខាធិការថ្លែងថា ឱកាសបុណ្យភ្ជុំបិណ្ឌនេះរាជរដ្ឋាភិបាលបាន អនុញ្ញាតឲ្យឈប់សម្រាករយៈបីថ្ងៃហើយក៏លើកទឹកចិត្តឲ្យប្រជាពលរដ្ឋធ្វើទេសចរណ៍ក្នុងស្រុកដែរ ។ទន្ទឹមនឹងនេះ លោកស្រី ឱ វណ្ណឌីន ក៏បន្តអំពាវនាវឱ្យអាជ្ញាធ មូលដ្ឋានត្រូវតែរៀបចំចាត់ចែង ឲ្យបានរួចរាល់ជាមុន ដែលក្នុងនោះលោកស្រីតែងតែលើកឡើងថា ត្រូវតែមានយន្តការមួយតាមដាន មិនមែនយើងរៀបចំហើយ មិនមានអ្នកពិនិត្យមើលនោះទេ ពីព្រោះថាបុគ្គលមួយចំនួនដែលទៅកន្លែងណាមួយនោះ មិនបានអនុវត្តនូវការការពារខ្លួនទេ ដូច្នេះបើសិនជាយើងខ្វះនូវវិធានការនៃការតាមដាន ហើយការអនុវត្តនូវវិធានការបែបនេះ មិនយូរមិនឆាប់នឹងកើតចេញនូវការផ្ទុះឡើង និងការចម្លងកូវីដ-១៩ នៅទីតាំងណាមួយទៀតហើយ ។លោកស្រីថាចំណុចនេះសំខាន់ណាស់ ហើយក៏ធ្វើការអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ មុននឹងដល់ថ្ងៃដែលត្រូវឈប់រយៈពេល 3 ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺត្រូវបានរាប់គ្នារៀបចំចាត់ចែងពីឥឡូវឲ្យហើយ ព្រោះមានទាំងអ្នកដែលប្រុងប្រៀបនឹងធ្វើដំណើរ និងទីកន្លែងដែលគាត់ត្រូវទៅដល់ ត្រូវធ្វើយ៉ាងម៉េច កុំឲ្យផ្ទះសំណាក់ឬកន្លែងស្នាក់នៅ ក្លាយជាកន្លែងផ្ទុះចេញនូវជំងឺកូវីដ-១៩ ព្រោះការស្នាក់ក្នុងបន្ទប់បើសិនជាមិនមានអនាម័យត្រឹមត្រូវនោះទេ វានឹងអាចអោយអ្នកដែលកើតកូវីដ-១៩ ដោយមិនដឹងខ្លួន ហើយចេញទៅបាត់ អ្នកដែលមកស្នាក់នៅតាមក្រោយអាចនឹងឆ្លងCovid -19 ដូច្នេះត្រូវតែរៀបចំនូវ វិធានការការពារនៅតាមកន្លែងស្នាក់នៅ ត្រូវតែរក្សាឲ្យបានហ្មត់ចត់បំផុតរួមទាំងការរក្សាគម្លាតផងដែរ។ ដោយឡែក នៅតាមភោជនីយដ្ឋានមិនអាចអង្គុយប្រជ្រៀតគ្នាបានដូចមុនទៀតទេ ប្រសិនជាអាចឲ្យគាត់ទិញវេចខ្ចប់ យកទៅពិសារជាក្រុមតូច ជាលក្ខណៈគ្រួសាររបស់គាត់រៀងៗខ្លួន។ ម្យ៉ាងវិញទៀត នៅតាមកន្លែងកម្សាន្តនានា ពេលចូលត្រូវពិនិត្យមើលប្រសិនបើ មានបុគ្គលណាម្នាក់មិនពាក់ម៉ាស់ ត្រូវទៅណែនាំ គាត់ឲ្យពាក់ម៉ាស់ភ្លាម និងរៀបចំកន្លែងចូលក្នុងតំបន់ទេសចរណ៍ផ្សេងៗឲ្យមានការវាស់កំដៅឲ្យបានត្រឹមត្រូវផងដែរ ៕


អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img