29 C
Phnom Penh
Tuesday, October 22, 2024

លោកស្រី យឹម សុខលី ត្រូវបាន ព្រះរាជអាជ្ញា ដោះលែងប្រធានអង្គការមួយក្នុងរឿងចេញសែកអត់លុយមានទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារ

ភ្នំពេញ៖ ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា ចៅក្រមស៊ើបសួរ តុលាការបានចេញដីកាសម្រេចមិនឃុំខ្លួនស្រ្តីម្នាក់កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះដែលជាប់ចោទពីបទ « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ក្រោមរូបភាពដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវការរបស់តុលាការ។

ជនជាប់ចោទដែលចៅក្រមស៊ើបសួរសម្រេចដោះលែងឱ្យមានសេរីភាពវិញនេះឈ្មោះ យឹម សុខលី ភេទស្រី អាយុ៣៤ឆ្នាំ មានមុខរបរជាប្រធានអង្គការក្រៅរដ្ឋាភិបាលមួយ មានទីលំនៅ ផ្ទះលេខ ១២B បុរី សុភង្គល ខណ្ខជ្រោយចង្វារ។

 លោកស្រី យឹម សុខលី ត្រូវបានចាប់ខ្លួនកាលពីថ្ងទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ និងបញ្ជូន មកកាន់អយ្យការអមសាលាដំបូងភ្លាម។ ក្នុងនោះក្រោយការសាកសួរចប់សព្វគ្រប់ ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់លោកស្រី យឹម សុខលី ពីបទ « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ តាមមាត្រា២៣១ នៃក្រមព្រហ្មទណ្ឌ មានទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារ។ ក្រោយពីចោទប្រកាន់ជាផ្លូវការ លោកស្រី យឹម សុខលី ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។

នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកចៅក្រម លឺម សុគន្ធារ៉ា បានចេញដីកាសម្រេចមិនឃុំខ្លួនជនជាប់ចោទ ពោល គឺដោះលែងឱ្យមានសេរីភាពវិញ ក្រោមរូបភាព ដាក់ជនជាប់ចោទឱ្យស្ថិតក្រោមការត្រួតពិនិត្យជាផ្លូវការរបស់តុលាការ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img