27 C
Phnom Penh
Monday, July 15, 2024

លោកស្រី ភឿង សកុណា ណែនាំមន្ត្រីមូលដ្ឋានត្រូវចុះឱ្យដល់មូលដ្ឋាន រុក ឃុំ ត្រូវបន្តចុះជួបប្រាស្រ័យទំនាក់ទំនងជាមួយពលរដ្ឋឱ្យបានគ្រប់មូលដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវក្តាប់ឱ្យបានទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ។

ខេត្ដស្វាយរៀង៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកស្វាយទាប ខេត្តស្វាយរៀង បានណែនាំដល់មន្ត្រីមូលដ្ឋានស្រុក ឃុំ ត្រូវបន្តចុះជួបប្រាស្រ័យទំនាក់ទំនងជាមួយពលរដ្ឋឱ្យបានគ្រប់មូលដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវក្តាប់ឱ្យបានទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ។

លោកជំទាវបានបន្តថា បន្ថែមលើសពីនេះត្រូវគិតគូរអំពីជីវភាពរស់នៅរបស់ពលរដ្ឋឱ្យបានដិតដល់ និងធ្វើការឆ្លើយតបជាបន្ទាន់ ក្នុងករណីសេវា ហួសពីសមត្ថភាពឆ្លើយតប ត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីពិភាក្សាដោះស្រាយ និងឆ្លើយតបជូនពលរដ្ឋវិញ នៅតាមវេទិការសាធារណៈណាមួយឱ្យពួកគាត់ជ្រាប និងអស់ចម្ងល់ផងដែរ។

ការលើកឡើងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បែបនេះបានធ្វើឡើង ខណៈដែលលោកស្រីអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ របស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក លោកស្រីជាក្រុមការងារចុះជួយស្រុក ឃុំនិងលោកលោកស្រី ជាមន្ត្រីរាជការសាលាស្រុក លោកមេឃុំ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅទូទាំងស្រុកផងដែរ។

ជាមួយគ្នានេះលោកជំទាវ ភឿង សកុណា បានសម្ដែងអបអរសាទរ ចំពោះមន្ត្រីថ្នាក់ដឹកនាំនៅទូទាំងស្រុក និងក្រុមការងារចុះជួយឃុំគោលដៅ ដែលកន្លងមកបានចលនាដឹកនាំធ្វើការងារអភិវឌ្ឍមូលដ្ឋានបានល្អលើគ្រប់វិសយ័ទៅតាមគោលនយោបាយអភិវឌ្ឍន៍ឃុំ ក្នុងអាណត្តិក្រុមប្រឹក្សាឃុំ ពិសេសចលនាដឹកនាំពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាផ្ដល់តួនាទីដឹកនាំឃុំ ជូនគណបក្សប្រជាជនកម្ពុជាបានល្អនៅទូទាំងស្រុកក្នុងខេត្ត។

បន្ថែមលើសពីនេះ ទាក់ទងទៅនឹងទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសភាតំណាងរាស្រ្តអាណត្តិទី៧ ខាងមុខ លោកស្រីប្រធានក្រុមការងារចុះជួយស្រុក បានណែនាំដល់មន្ត្រីនៅគ្រប់មូលដ្ឋាន ត្រូវឆ្លៀតយកខ្លឹមសារសន្និបាតបក្សទៅធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រាប និងចលនាពលរដ្ឋឱ្យចូលរួមអនុវត្តគោលនយោបាយដែលបានដាក់ចេញនៅក្នុងមហាសន្និបាតឆ្ពោះទៅកាន់ការបោះឆ្នោត តាមរយៈបំផុសប្រជាពលរដ្ឋ ត្រៀមគ្រប់មធ្យោបាយគិតទាំងអត្តសញ្ញាត្តិបណ្ណ័ និងឯកសាផ្សេងៗ និងដឹកនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងអាណត្តិក្រោយៗទៀត ដើម្បីដឹកនាំរក្សាការពារសន្តិភាព និងធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរុងរឿង។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃនោះដែរ លោកស្រីប្រធានក្រុមការងារចុះជួយស្រុក បានអញ្ជើញសម្ពោធបើកដាក់ឱ្យប្រើប្រាស់អគារថែទាំ និងក្រោយសម្រាលរបស់មណ្ឌលសុខភាពឃុំពពែត ១កន្លែង ដែលជាអំណោយរួមវិភាគទានរបស់សប្បុរសជនជាក្រុមការងារចុះជួយឃុំ និងពលរដ្ឋនៅក្នុងស្រុកសម្រាប់ដាក់ជូនប្រើប្រាស់ផងដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News


       

អានបន្ត

spot_img