27 C
Phnom Penh
Thursday, September 19, 2024

លោកត្រាំ អន់ចិត្ត ក្រោយលោកពូទីនបញ្ចេញមតិគាំទ្រលោកស្រី Kamala Harris

លោកដូណាល់ត្រាំបាននិយាយថាលោកមានការអាក់អន់ចិត្តជាខ្លាំងលើប្រធានាធិបតីរុស្ស៊ី លោកវាឌីមៀរ ពូទីន ក្រោយពីលោកពូទីនបានសម្តែងការគាំទ្រចំពោះបេក្ខភាពមេដឹកនាំរបស់លោកស្រី Kamala Harris និងជួយពីអ្វីដែលលោកបានរំពឹងទុក ក្នុងនាមជាអ្នកនយោបាយធ្លាប់មានទំនាក់ទំនងល្អនឹងគ្នា។ ការលើកឡើងរបស់លោកដូណាល់ត្រាំធ្វើឡើងបន្ទាប់ពីលោកពូទីនបានបង្ហើបមតិរបស់លោកជាសាធារណៈថា ប្រទេសរុស្ស៊ីចង់ឃើញលោកស្រីHarris ជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាម៉េរិក ដោយលោកបានចាត់ទុកលោកស្រីថា ជាអ្នកនយោបាយមានភាពរួសរាយរាក់ទាក់ ជាហេតុធ្វើឱ្យលោកប្រែមកជាពេញចិត្តលោកស្រីជាជាងលោកត្រាំ។ ពាកព័ន្ធនឹងរឿងនេះ លោកត្រាំបានថ្លែងយ៉ាងដូច្នេះថា“លោកហាក់កំពុងរងការបំពានផ្លូវចិត្តពីលោកពូទីន”ខណៈលោកបានបន្ថែមដោយបង្ហាញក្តីចម្ងល់ចំពោះហេតុផលនៅពីក្រោយការផ្លាស់ប្តូរជំហររបួស់លោកពូទីននាពេលនេះ មុននឹងបន្តធ្វើការចោទសួរទៅកាន់ក្រុមអ្នកគាំទ្រនៅក្នុងរដ្ឋ វីនសុនស៊ីនអំពីលក្ខណៈទឹកម្មខរបស់លោកពូទីន នៅអំឡុងការថ្លែងសារគាំទ្ររបស់លោកចំពោះលោកស្រី Kamala Harris កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img