ខេត្ដស្វាយរៀង៖ នាព្រឹកទី១២ ខែមករា ឆ្នាំ២០២៣ លោកជំទាវ កែវ ណារី ម្ចាស់សណ្ឋាគារ ណា រី ស្វិតក្រុងបាវិត ខេត្ដស្វាយរៀង និងក្រុមហ៊ុនម៉ាដាមស្អាត បានដឹកនាំក្រុមការងារ នាំយកអំណោយ ជាសម្ភារ និងថវិកា មួយចំនួន ទៅចែកជូនដល់ ប្រជាពលរដ្ឋដែលជា គ្រួសារអតីតយុទ្ធជនក្រីក្រ ជួបការលំបាក ចំនួន៩០គ្រួសារ នៅក្នុងស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ពិធីនេះធ្វើឡើងនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។
ដោយកន្លងមកដោយមើលឃើញការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងនោះមានការខ្វះខាត ទើបលោកជំទាវបានយកអំណោយ និងថវិការមួយចំនួនមកចែកជូន នៅពេលនេះ ហើយអំណោយទាំងអស់នេះថ្វីថ្បិតតែមានចំនួនតិចតួចក៏ពិតមែន តែអាចជួយរំលែក ការលំបាកខ្វះខាតដល់ពលរដ្ឋជាគ្រួសារអតីតយុទ្ធជនក្រីក្រ ជួបការលំបាក ទាំងអស់បានមួយរយៈខ្លីផងដែរ ។
នៅក្នុងពិធីនោះដែរលោក ជំទាវ ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការ (៣កុំ៣ការពារ) ហើយត្រូវមានអនាម័យជានិច្ចដើម្បីការពារនូវជំងឺឆ្លងកូវីដ-១៩ ។
អំណោយដែលបានយកមកប្រគល់ជូនដល់ ពលរដ្ឋជាគ្រួសារអតីតយុទ្ធជនក្រីក្រ ជួបការលំបាកក្នុងមួយគ្រូសារទទួលបាន រួមមាន៖ថវិកាចំនួន ៥ម៉ឺនរៀល, អង្ករចំនួន ២៥គីឡូក្រាម, មី០១កេស, ត្រីខ០១យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, សារ៉ុងចំនួន០១និងក្រមា ចំនួន១ផងដែរ ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News