31 C
Phnom Penh
Friday, October 25, 2024

លៀង ចាន់ឡា បង្ហើបបំណងចង់ចូលប្រឡងចម្រៀងជាថ្មី

ស្របពេលដែលអាជីពសិល្ប:ហាក់មានភាពស្ងប់ស្ងាត់មួយរយ:កន្លងមកនេះ អតីតបេក្ខភាពប្រឡងកម្មវិធី X Factor Cambodai កញ្ញា លៀង ចាន់ឡា បានបង្ហើបឲ្យដឹថា នាងកំពុងត្រៀមខ្លួនចូលប្រឡងជាថ្មីនៅក្នុងកម្មវិធីលំដាប់ពិភពលោក។

កញ្ញា លៀង ចាន់ឡា បាននិយាយបង្ហើបថា អំឡុងពេលកន្លងមកនាងធ្លាប់ចូលច្រៀងនៅផលិតកម្ម មរតក មេឌា ប៉ុន្តែមិនមែនជាតារាចម្រៀងជាប់កុងត្រាទេ ពោលគឺច្រៀង និងថតសម្តែងលក្ខណ:ធម្មតា(ឯករាជ្រ )។ ចាន់ឡា និយាយបន្តថា មូលហេតុដែលនាងមិនចុះកុងត្រាព្រោះចង់ចូលប្រឡងម្តងទៀតក្នុងកម្មវិធី The Voice Cambodai រដូវកាលទី៣។

លៀង ចាន់ឡា បាននិយាយបន្តថា “ដោយសារខ្ញុំចង់ចូលប្រឡូកក្នុងវិស័យប្រឡងចម្រៀងម្តងទៀតទើបខ្ញុំមិនទទួលចុះកុងត្រាជាមួយផលិតកម្មណាមួយទេព្រោះតែមិនទាន់អស់និស្ស័យក្នុងការប្រឡងចម្រៀង”។ ចាន់ឡា បានដាក់ក្តីសង្ឃឹមទៀតថា ទោះការចូលប្រឡងម្តងនេះខ្លួនមិនអាចឈានដល់ទៅវគ្គផ្តាច់ព្រ័ត្រក៏អាចដល់វគ្គពាក់កណ្តាលផងដែរ។ កញ្ញា ឡាង ចាន់ឡា និយាយបន្ថែមថា បច្ចុប្បន្ននាងកំពុងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែម និងរកគន្លឹះថ្មីៗដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែល្អហើយខ្លាំងជាងមុនទៀត។

សូមជម្រាបដែរថា អតីតបេក្ខភាពប្រឡងកម្មវិធី X Factor Cambodai កកញ្ញា លៀង ចាន់ឡា ត្រូវបានគេដឹងថានាងជាក្មេងស្រីម្នាក់ដែលមានជីវិតហែលឆ្លងដោយការលំបាកច្រើនដើម្បីជីវភាពគ្រួសារ នាងត្រូវរ៉ាប់រងការងារច្រើនតាំងពី​ស៊ីឈ្នួលបោកខោអាវឲ្យគេ លាងចានគុយទាវធ្វើស្រែលក់នំជាដើម៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img