រឿងអមនុស្សជារឿងស្រពេចស្រពិលមិនច្បាស់លាស់ សូម្បីតែអ្នកវិទ្យាសាស្ត្រ ក៏មិនទាន់ហ៊ានសន្មត់ថា ពិតឬអត់នៅឡើយទេ យ៉ាងណាក្ដី មនុស្សមួយភាគធំនៅតែមានការភ័យខ្លាចនឹងរឿងទាំងនោះ។ ជាក់ស្ដែងខាងក្រោមនេះ ជារឿងពិតមិនប្រឌិតទាំង ១០ ដែលអាចធ្វើឲ្យអ្នកបើកភ្នែកធំៗបន្ទាប់ពីដឹងហើយ៖
១. ក្នុងមួយឆ្នាំៗមនុស្សស្លាប់ដោយសារកំហុសបច្ចេកទេសខាងវិជ្ជសាស្ត្រ មានប្រហែល ២៥០ ០០០ នាក់។
២. ថ្មីៗនេះគ្រូពេទ្យបានធ្វើការវះកាត់ដើម្បីយកចេញនូវអ្វីមួយដែលគេគិតថាជាដុំសាច់ វាបែរជាក្លាយជាដើមឈើតូចមួយដុះនៅក្នុងសួតរបស់បុរសនោះទៅវិញ។
៣. មួយភាគបីនៃរឿងឃាតកម្មមិនទាន់ដោះស្រាយហើយនៅឡើយទេ គិតតែឆ្នាំ២០១៨ដែលមានរឿងក្ដីប្រមាណ ១៥០០០ករណី តែមិនទាន់ដោះស្រាយ ៦៥៣៧ករណីទៅហើយ។
៤. ការថើបចម្លងបាក់តេរីច្រើនណាស់ ថើបគ្នាមួយខ្សឺតៗមានបាក់តេរី ៨០លានបាក់តេរីចម្លងទៅវិញទៅមក។
៥. ផែនដីស្ងៀមស្ងាត់មិនមែនមានន័យថាគ្មានរឿងអីកើតឡើងនោះទេ ឥលូវនេះអាចនឹងមានអ្វីមួយកំពុងផ្ទុះនៅក្នុងវាលលំហ ប៉ុន្តែដោយសារវាលលំហគ្មានខ្យល់បរិយាកាសដូចផែនដីទើបគ្មានសម្លេងធ្វើដំណើរមកដល់ផែនដី។
៦. នៅចន្លោះឆ្នាំ ១៨០០ ធ្មេញដែលពេទ្យយកមកប្រើប្រាស់ដាក់ឲ្យអ្នកជំងឺគឺធ្មេញរបស់មនុស្សស្លាប់។
៧. កង្កែបមាសព្រួញពុល (The golden poison dart frog) មានរូបរាងតូចក៏ពិតមែន ប៉ុន្តែវាអាចសម្លាប់មនុស្សដោយគ្រាន់តែប៉ះបន្តិចប៉ុណ្ណោះ ហើយកង្កែបមួយអាចសម្លាប់មនុស្សបានពី១០ទៅ១៥នាក់។
៨. ជ្រូកអាចស៊ីមនុស្សទាំងមូលមិនទុកសូម្បីតែឆ្អឹងព្រោះអីក៏វាស៊ីដែរ។
៩. បន្ទាប់ពីដាច់ក្បាលពីខ្លួនទៅ មនុស្សអាចដឹងខ្លួនរយៈពេល ២០វិនាទីសិនទើបស្លាប់តែម្ដង។
១០. ពេលមនុស្សស្លាប់ទៅ សោតវិញ្ញាណជាវិញ្ញាណដែលស្លាប់ក្រោយគេបង្អស់មានន័យថាពេលស្លាប់ភ្លាមយើងអាចស្ដាប់ឮមួយសន្ទុះ។
សូមបញ្ជាក់ដែរថារឿងចម្លែកៗខាងលើនេះ ត្រឹមតែជារឿងពិតមួយភាគតូចដែលយើងមិនធ្លាប់ដឹងពីមុនមកតែប៉ុណ្ណោះ នៅមានរឿងច្រើនទៀតណាស់កំពុងតែកើតឡើងនៅលើសកលលោកចាំធ្វើឲ្យយើងភ្ញាក់ផ្អើល៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News