រឿងឆ្កែភក្តី។នៅក្នុងរូបនេះគឺឆ្កែមួយមានឈ្មោះថា Hachiko។នៅក្នុងឆ្នាំ១៩២៣ ពលរដ្ឋជប៉ុនម្នាក់ឈ្មោះ Isabura បានឃើញកូនឆ្កែមួយនៅក្នុងប្រអប់តូចមួយក្នុងទូរថភ្លើងដែលគាត់តែងជិះទៅធ្វើការរៀងរាល់ថ្ងៃ។ គាត់ក៏បានរើសវាយកមកចិញ្ចឹមនៅក្នុងផ្ទះ។ ថ្ងៃខែឆ្នាំកន្លងទៅ Hachiko ក៏បានធំទ្បើងដែរ។ Isabura តែងតែជិះរថភ្លើងទៅធ្វើការរៀងរាល់ថ្ងៃ ហើយHachiko ក៏រត់តាមគាត់ទៅដល់ស្ថានីយ៍រថភ្លើងហើយនៅរង់ចាំរហូតដល់ម្ចាស់វាត្រទ្បប់មកវិញ ១០ម៉ោងក្រោយមក!ថ្ងៃមួយនៅក្នុងឆ្នាំ១៩២៥ Isabura គាំងបេះដូងស្លាប់នៅ កន្លែងធ្វើការអត់បានត្រទ្បប់មកផ្ទះវិញទេ។ Hachiko ស៊ូនៅរង់ចាំម្ចាស់វានៅចំណតរថភ្លើងអស់់រយ:ពេល១០ឆ្នាំរហូតដល់ខ្លួនវាស្លាប់ដែរ។គេក៏បានកសាងរូបចម្លាក់វានៅច្រក ចូលស្ថានីយ៍ Shibui នៅប្រទេស ជប៉ុនដែលឋិតនៅរហូតមកដល់បច្ចុប្បន្ននេះ។ភក្តីភាពជាពាក្យមួយម៉ាត់ធ្ងន់ជាងភ្នំនិងវែងជាងខ្សែពួរទៅទៀត… វាមានអត្ថន័យច្រើនណាស់: ពលិកម្ម ភាពស្មោះត្រង់ និងផ្តល់អោយ។
![](https://puthinews.com/wp-content/uploads/2024/01/photo_2024-01-20_15-02-16-566x1024.jpg)
![](https://puthinews.com/wp-content/uploads/2024/01/photo_2024-01-20_15-02-20.jpg)
![](https://puthinews.com/wp-content/uploads/2024/01/photo_2024-01-20_15-02-20.jpg)
![](https://puthinews.com/wp-content/uploads/2024/01/129582006_gettyimages-495712364.jpg.webp)
![](https://puthinews.com/wp-content/uploads/2024/01/129582006_gettyimages-495712364.jpg.webp)
![](https://puthinews.com/wp-content/uploads/2024/01/129346721_gettyimages-1354477395.jpg.webp)
![](https://puthinews.com/wp-content/uploads/2024/01/129346721_gettyimages-1354477395.jpg.webp)
![](https://puthinews.com/wp-content/uploads/2024/01/130184514_gettyimages-1485893156.jpg.webp)
![](https://puthinews.com/wp-content/uploads/2024/01/130184514_gettyimages-1485893156.jpg.webp)
ដោយ៖ Puthi News
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News