31 C
Phnom Penh
Sunday, October 6, 2024

រឿងគួរឲ្យចម្លែកទំនាស់ដីធ្លីនៅខេត្តព្រះសីហនុប្រជាពលរដ្ឋឈ្នះក្តី ទៅលើឧកញ៉ាមានអំណាចម្នាក់ តាំងពីសាលាដំបូងខេត្តរហូតដល់ តុលាការកំពូល ប៉ុន្តែ ពលរដ្ឋនៅតែមិនមានសិទ្ធិគ្រប់គ្រងដីដដែល។

ស្តាប់អត្ថបទជាសម្លេង

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ពឹងផ្អែកលើប្រព័ន្ធផ្លូវច្បាប់ ជាក់ស្ដែងទំនាស់ដីធ្លី រវាងលោកស្រី ខូវ ប៉ោស៊ាង ជាមួយនឹងលោកឧកញ៉ា លឹម ហ៊ុយឡេង ដែល លោកស្រីបានឈ្នះក្តី តាំងពីសាលាដំបូងខេត្តព្រះសីហនុរហូតដល់តុលាការកំពូល ដោយសាលដីកាតុលាការកំពូលលេខ ១៦៥ ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០បាន សម្រេចនិង បង្គាប់ឲ្យលោកឧកញ៉ា លឹម ហ៊ុយ ឡេង និង ប្រពន្ធ ឈ្មោះ អ៊ុង ថាវី ប្រគល់ដីទំហំ ៥៣៧៧ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ លេខ ២ ក្រុងព្រះសីហនុ ទៅឲ្យលោក ស្រី ខូវ ប៉ោស៊ាង គ្រប់គ្រងជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ប៉ុន្តែរ សាលដីកា តុលាការកំពូលនោះ មិនត្រូវបាន លោក ឧកញ៉ា លឹម ហ៊ុយឡេង និង ប្រពន្ធអនុវត្តតាមនោះឡើយ ។

  លោកស្រី ខូវ ប៉ោ ស៊ាង បានធ្វើការបញ្ជាក់ថា  រូបគាត់មានដី មួយកន្លែង ទំហ៊ំ ៥៣៧៧ម៉ែត្រការ៉េស្ថិត ក្នុង សង្កាត់លេខ ២ ក្រុងព្រះសីហនុ ត្រូវបាន លោក ឧកញ៉ា លឹម ហ៊ុយ ឡេង និងប្រពន្ធ ធ្វើប្លង់កម្មសិទ្ធិរំលោភយក ទាំងបំពាន ។ដោយបញ្ហារនេះលោក ស្រី បានដាក់ពាក្យបណ្តឹងតាមច្បាប់ ទៅសាលាដំបូងខេត្ត ព្រះសីហនុដើម្បីទាមទារ ដីនោះយកមកវិញ ហើយសាលាដំបូងខេត្តព្រះសីហនុក៏បានសម្រេចនិងតម្រូវឲ្យលោក ឧកញ៉ា លឹម ហ៊ុយឡេង និង ប្រពន្ធ  ប្រគល់ដីទំហំ៥៣៧៧ម៉ែត្រ ការរ៉េ ដែល មាននៅក្នុងវិញ្ញា បនបត្រសម្គាល់អចលនវត្តុលេខ ១៨០១០ ២០២.០៣៨៩ចុះថ្ងៃទី ២៩ខែ មេសា ឆ្នាំ ២០១៥ (ជាបណ្ណ័កម្មសិទ្ធិរបស់លោកឧកញ៉ា លឹម ហ៊ុយឡេង ) ទៅឲ្យ លោកស្រី ខូវ ប៉ោ ស៊ាង គ្រប់គ្រងដីធ្វើជាម្ចាស់កម្មសិទ្ធិស្របច្បាប់វិញ។ ប៉ុន្តែរការសម្រេច របស់ សាលាដំបូងខេត្ត ព្រះសីហនុ ត្រូវបាន លោក ឧកញ៉ា លឹម ហ៊ុយ ឡេង និង ប្រពន្ធ ដាក់ពាក្យប្តឹង ជំទាស់ ទៅសាលាឧទ្ធរណ៏ រហូតដល់ តុលាការកំពូល ប៉ុន្តែរ ជាលទ្ធផល សាលាឧទ្ធរណ៏និង តុលាការកំពូល នៅតែ សម្រេចឲ្យលោក ឧកញ៉ា លឹម ហ៊ុយ ឡេង និងប្រពន្ធ ប្រគល់ដីទំហំ៥៣៧៧ម៉ែត្រ ការ៉េ ទៅលោក ស្រី ខូវ ប៉ោ ស៊ាង ដ៏ដែល ព្រមទាំងចេញដីកាបង្គាប់ឲ្យ អាជ្ញាធរ មន្រ្តីជំនាញសុរិយោដីដែលមានសមត្ថកិច្ច ធ្វើវិធីផ្ទេរចុះបញ្ជីកឬសិទ្ធិ(កាត់ឈ្មោះ)ដីទំហំ ៥៣៧៧ម៉ែត្រការ៉េប្រគល់ឲ្យ លោក ស្រី ខូវ ប៉ោ ស៊ាង ផងដែរ។ប៉ុន្តែរ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺលោក ឧកញ៉ា លឹម ហ៊ុយឡេង និងប្រពន្ធហាក់ មានចេតនាមិនព្រមអនុវត្តតាមសាលដីកា តុលាការកំពូលនោះឡើយ បើទោះជា  លោកឡា ប៊ុនហួន  អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុបានចុះទៅអនុវត្ត សាលដីកាតុលាការកំពូលលេខ ១៦៥ ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ដល់ទីតាំងដីដែលត្រូវប្រគល់ឲ្យលោក ស្រី ខូវ ប៉ោ ស៊ាង  រូចហើយក៏ដោយ ។

  ជុំវិញបញ្ហារវិវាទទំនាស់ដីធ្លីខាងលើនេះ តំណាង លោក ឧកញ៉ា លឹម ហ៊ុយ ឡេង បានទទូលស្គាល់ថាលោកពិតជាចាញ់ក្តី លោក  ស្រី ខូវ ប៉ោ ស៊ាង ប្រាកដ មែន ហើយលោក ក៏មិនប្រឆាំងជាមួយនិង អំណាច សាលដីកា របស់តុលាការកំពូលនោះដែរ  ប៉ុន្តែរ ដីរបស់លោកគឺជាដីមាន បណ្ណ័កម្មសិទ្ធិស្របច្បាប់ដែល កសាងឡើងដោយមន្រ្តីជំនាញត្រឹមត្រូវ ហើយ បច្ចុប្បន្ន បណ្ណ័កម្មសិទ្ធិទីតាំងដីនោះនៅតែ ជាកម្មសិទ្ធិរបស់លោកដ៏ដែល ។

ដូចនេះហើយទើបប្រជាពលរដ្ឋដែលជាអ្នកឈ្នះក្តីពឹងទៅលើ ច្បាប់អំណាចតុលាការបែរជា លោកឧកញ៉ា មាន ឥទ្ធិពល មិនព្រមប្រគល់ដីឲ្យគាត់ទៅតាមអំណាចតុលាការ នោះដដែល តើគាត់ ជាប្រជាពលរដ្ឋទៅរំពឹងច្បាប់ឯណាទៀត ទើបគាត់មានសិទ្ធិគ្រប់គ្រង ដីស្របច្បាប់របស់ខ្លួនវិញបាន បើគាត់ឈ្នះក្តីតាំងពីសាលាដំបូងខេត្តរហូតដល់តុលាការកំពូលហើយនោះ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img