ខេត្ដស្វាយរៀង៖ ប្រភពពីប្រជាពលរដ្ឋរស់នៅជិតច្រកតំបន់ព្រំដែនដូង ក្រាលកៅស៊ូ ស្ថិតក្នុងភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ខាងមុខបារ៉ាស់ព្រំដែនដូង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយបុរស់ម្នាក់បើកម៉ូតូសណ្តោងរុឺម៉កដឹកអីវ៉ាន់ចាប់ហួយក្រឡាប់ផ្ងារក្រោយ ដោយខ្លួនឯង បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង១០នាទី ។


សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ ដន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អ្នកបើកម៉ូតូសណ្តោងរុឺម៉កម៉ាក HONDA Wave ពណ៌ក្រហម គ្មានស្លាកលេខ រួមជាមួយអ្នកដំណើរម្នាក់ឈ្មោះ សឿន ភក្តី ភេទប្រុស អាយុ ២០ឆ្នាំ បុខរបរ កសិករ រស់នៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូសណ្ដោងរម៉កបានដឹកអីវ៉ាន់ចាប់ហួយពេញរុឺម៉ក លុះមកដល់ចំណុចផ្លូវច្រកតំបន់ព្រំដែនដូងបណ្ដាលឲ្យក្រឡាប់ផ្ងារជើង ដោយមិនដឹងមូលហេតុបណ្ដាលឲ្យមនុស្សម្នាក់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដង។


បច្ចុប្បន្នសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី
ចំណែកឯ វត្ថុតាងត្រូវបានប្រគល់ជូនក្រុមគ្រួសារសព៕


ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News