28 C
Phnom Penh
Friday, July 12, 2024

រុស្ស៊ី និងកូរ៉េខាងជើង ស៊ីញ៉េលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកប្រធានាធិបតីរុស្ស៊ី

លោក វ៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃពុធ ទី១៩ ខែមិថុនា ដែលសន្យាផ្តល់ជំនួយទៅវិញទៅមក ប្រសិនបើប្រទេសណាមួយប្រឈមមុខនឹងការឈ្លានពានដែលជាកិច្ចព្រមព្រៀងយុទ្ធសាស្រ្តកើតឡើង ខណៈដែលប្រទេសទាំងពីរប្រឈមមុខកាន់តែខ្លាំងជាមួយពួកលោកខាងលិច។ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង លោក គីម បានរាយរាប់ថា៖ «ប្រទេសទាំងពីរមានមិត្តភាពដ៏កក់ក្តៅ ហើយថាកិច្ចព្រមព្រៀងនេះគឺជាសន្ធិសញ្ញាដ៏រឹងមាំបំផុតរបស់ពួកគេ ដែលដាក់ទំនាក់ទំនងនៅកម្រិតនៃសម្ព័ន្ធភាពមួយ»។ លោកបានប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ដោយឡែកលោកពូទីនថាទំនាក់ទំនងស្អិតល្មួតនេះបញ្ចាំងពីបំណងប្រាថ្នារួមគ្នាដើម្បីផ្លាស់ទីទំនាក់ទំនងទៅកម្រិតខ្ពស់។ នៅក្នុងកិច្ចពិភាក្សារបស់ពួកគេ លោក ពូទីន បានថ្លែងអំណរគុណចំពោះលោក គីម សម្រាប់ការគាំទ្ររបស់កូរ៉េខាងជើងក្នុងសង្គ្រាមនៅអ៊ុយក្រែន ដែលជាផ្នែកមួយនៃអ្វីដែលលោកបាននិយាយថា គឺជាការប្រយុទ្ធប្រឆាំងនឹងគោលនយោបាយអនុត្តរភាពចក្រពត្តិនិយមរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងសហព័ន្ធរុស្ស៊ី។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img