លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolay Patrushev បាននិយាយថា សហរដ្ឋអាមេរិក និងអង្គការណាតូ បានក្លាយជាភាគីនៃជម្លោះនៅអ៊ុយក្រែនរួចទៅហើយ ដូច្នេះបើទោះបីជាជម្លោះមួយនេះបញ្ចប់ក៏ដោយ ក៏ពួកគេមិនបញ្ឈប់សង្គ្រាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ីដែរ ។


លោកបាននិយាយនៅក្នុងសន្និសិទស្តីពីការបណ្តុះបណ្តាលវិស្វករសម្រាប់ឧស្សាហកម្មផលិតកប៉ាល់ និងកងទ័ពជើងទឹកថា “វឌ្ឍនភាពក្នុងប្រតិបត្តិការសឹកនៅអ៊ុយក្រែនបង្ហាញថា សហរដ្ឋអាមេរិក និងណាតូមានបំណងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអូសបន្លាយជម្លោះយោធាឲ្យកាន់តែយូរ ដោយសារតែពួកគេបានក្លាយជាអ្នកចូលរួមរួចក្នុងជម្លោះនេះរួចទៅហើយ” ។
លោក Patrushev បានប្រាប់ឲ្យមនុស្សគ្រប់គ្នាដឹងថា “ទោះបីជាជម្លោះនៅអ៊ុយក្រែនឈានដល់ដំណាក់កាលបញ្ចប់ក៏ដោយ ក៏ពិភពលោកខាងលិចនឹងមិនបញ្ឈប់សង្គ្រាមប្រូកស៊ីរបស់ពួកគេប្រឆាំងរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ ។
លោកប្រាកដណាស់ថា ព្រឹត្តិការណ៍នៅអ៊ុយក្រែន ប្រាកដណាស់ថា ជាលទ្ធផលនៃការត្រៀមខ្លួនជាច្រើនឆ្នាំមកហើយរបស់អាមេរិកសម្រាប់សង្រ្គាមកូនកាត់ប្រឆាំងនឹងរុស្ស៊ី ជាពិសេសគឺអាមេរិកប៉ុនប៉ងធ្វើយ៉ាងណាដើម្បីទប់ស្កាត់ការកើតឡើងនៃពិភពលោកពហុប៉ូល” ។


គួរបញ្ជាក់ថា សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក វ្ល៉ាឌីមៀរ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជិត ១ ឆ្នាំមកហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News