27 C
Phnom Penh
Friday, October 18, 2024

រុស្ស៊ីអះអាងថា ខ្លួនទប់ស្កាត់ផែនការរបស់អ៊ុយក្រែន ដែលចង់ប្លន់យកយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ

ទីភ្នាក់ងារសន្តិសុខសហព័ន្ធ ន្ធ FSB នៃប្រទេសរុស្ស៊ី បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួន បានរារាំងការប៉ុនប៉ងរបស់អ៊ុយក្រែន ដែលមានគោលដៅរៀបចំ គម្រោងប្លន់យកយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-22M3 របស់រុស្ស៊ី ហើយហោះហើរវាយកទៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានReuters នាថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤។ ទីភ្នាក់ងារ FSB បានចេញសេចក្តីប្រកាសនៅលើវែបសាយរបស់ខ្លួនដូច្នេះថា «បណ្តាញស៊ើបការណ៍សម្ងាត់អ៊ុយក្រែន បានប៉ុនប៉ងអូសទាញពីឡុតយោធារុស្ស៊ីម្នាក់ ដោយប្រើប្រាស់លុយ ស់លយ និងការផ្តល់សញ្ជាតិអ៊ីតាលីជាថ្នូរ ដើម្បីបញ្ចុះបញ្ចូលរូបគេ ឱ្យហោះហើរនិងចុះច តយន្តហោះទម្លាក់គ្រាប់បែក១គ្រឿង នៅ អ៊ុយក្រែន»។ >។ បើតាម បើតាម ទីភ្នាក់ងារ FSB អាកាសយានិករុស្ស៊ីរូបនោះ ត្រូវបានគេស្នើផ្តល់លុយចំនួន ៣លានដុល្លារអាមេរិក សម្រាប់ការប្លន់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-22M3 ទៅចុះចតនៅអ៊ុយក្រែន។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img