27 C
Phnom Penh
Monday, July 15, 2024

រុស្ស៊ីថ្កោលទោសការធ្វើមាតុភូមិនិវត្តន៍ក្រុមមេបញ្ជាការ Azovstal ពីតួកគី

រដ្ឋាភិបាលរុស្ស៊ីថ្កោលទោសការធ្វើមាតុភូមិនិវត្តន៍ទាហានអ៊ុយក្រែនពីប្រទេសតួកគី ដែលសំដៅលើក្រុមមេបញ្ជាការ Azovstal ។

កាលពីថ្ងៃសៅរ៍ សប្តាហ៍នេះ លោក Zelensky ផ្តល់រង្វាន់ដល់ទាហាន ក្នុងក្រុង Mariupol នៅពេលដែលលោកទើបត្រលប់មកពីប្រទេសទួកគី ជាមួយនឹងក្រុមមេបញ្ជាការ Azovstal។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានផ្តល់រង្វាន់ដល់ទាហាន នៅពេលលោកបានវិលត្រឡប់មកពីប្រទេសតួកគី ទៅកាន់តំបន់ភាគខាងលិចអ៊ុយក្រែន Lviv ដោយបានប្រារព្ធពិធីរម្លឹក ៥០០ថ្ងៃ នៃសង្រ្គាមជាមួយរុស្ស៊ីផងដែរ។

លោកប្រធានាធិបតីអ៊ុយក្រែន បានសម្រេចធ្វើមាតុភូមិនិវត្តន៍ក្រុមមេបញ្ជាការ Azovstal ដែលគួរតែស្នាក់នៅក្នុងប្រទេសទួកគី ក្រោមកិច្ចព្រមព្រៀងមួយ។

ប្រធានាធិបតីអ៊ុយក្រែន Zelensky បានបញ្ជាក់ថា ខ្លួនបានធានាដល់ការវិលត្រឡប់មកវិញនៃសមាជិកកងវរសេនាធំបង្ក្រាប Azov ដែលត្រូវគេមើលងាយ ក្នុងប្រទេសរុស្ស៊ី ហើយការត្រលប់នេះបានកើតឡើង បន្ទាប់ពី “ការចរចាជាមួយភាគីតួកគី”។

លោក Peskov បាននិយាយថា ការត្រឡប់មកវិញនេះត្រូវបានផ្សារភ្ជាប់ទៅនឹង “ការបរាជ័យនៃការវាយលុក” ដែលបានចាប់ផ្តើមដោយអ៊ុយក្រែន ហើយបំណងប្រាថ្នារបស់តួកគី ដើម្បីបង្ហាញពី “សាមគ្គីភាព” របស់ខ្លួន នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅថ្ងៃទី ១១-១២ ខែកក្កដានៅប្រទេស លីទុយអានី។

កងវរសេនាធំ Azov ដែលជាផ្នែកមួយនៃកងទ័ពអ៊ុយក្រែន ត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃកងវរសេនាតូចជ្រុលនិយម ត្រូវបានចាប់ខ្លួន ដោយកងកម្លាំងរុស្ស៊ី បន្ទាប់ពីការដួលរលំនៃទីក្រុង Mariupol កាលពីខែឧសភាឆ្នាំ ២០២២៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img