រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បាននិយាយនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា បណ្តាប្រទេសលោកខាងលិចបាននិងកំពុងព្យាយាមដោយបើកចំហរ ដើម្បីរារាំងការអភិវឌ្ឍន៍នៃរដ្ឋសហភាពរុស្ស៊ី និងបេឡារូស។
លោក ឡាវរូវ បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយសមភាគីបេឡារូស លោក សឺហ្គៃ អាឡេនីគ នៅរដ្ឋធានីមីនស្ក៍ របស់ប្រទេសបេឡារូសថា ប្រទេសជិតខាងលោកខាងលិចរបស់យើង បានប្រកាសដោយបើកចំហរនូវគោលបំណងរបស់ពួកគេ ក្នុងការរារាំងការអភិវឌ្ឍន៍នៃរដ្ឋសហភាពរបស់យើង។

ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News