30 C
Phnom Penh
Saturday, July 27, 2024

រសួងការពារជាតិ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ជូនកងទ័ព និងគ្រួសារកងទ័ព ចាប់ពីថ្ងៃទី០៩ ខែសីហានេះ

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា ដំណើរការចាក់វាក់សាំងកូវីដ-១៩ ដូសទី៣(ដូសជំរុញ) ជូនដល់កងទ័ព និងគ្រួសារកងទ័ព បានចាប់ផ្តើមនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ និងបានប្រគល់ភារកិច្ចទៅតាមអង្គភាពនីមួយៗ ដែលបានរៀបចំរួចរាល់អស់ហើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ចំពោះវ៉ាក់សាំង(អាស្ត្រាហ្សេនីកា)សម្រាប់ចាក់ដូសជំរុញ ឬដូសទី៣ ជូនគ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល អាវុធហត្ថ និងមន្ត្រីរាជការនានាដែលមានការពាក់ព័ន្ធនៅព្រំដែនកម្ពុជា-ថៃ បានដឹកទៅដល់គោលដៅអស់ហើយ។ ចំពោះយោធភូមិភាគទី៤ នឹងចាប់ផ្តើមចាក់គ្រប់អង្គភាព នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។

ការចាក់ក់សាំងដូសជំរុញ ជូនកងទ័ព និងគ្រួសារកងទ័ព មានសារៈសំខាន់ចំពោះសុខុមាលភាពរបស់កងកម្លាំងទាំងអស់ ក៏ដូចជាអ្នកបំពេញការងារដែលស្ថិតក្នុងសភាពបច្ចុប្បន្ន ដែលចាត់ទុកថា មានហានិភ័យ ដែលត្រូវជំរុញដូសទី៣ និងជាការរួមចំណែកមួយដ៏សំខាន់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការឆ្លងបានមួយកម្រិតទៀត សំខាន់បំផុតបើមានការឆ្លងវាមិនធ្ងន់ធ្ងរ នេះគឺជាការចាំបាច់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា អ្នកដែលទទួលវ៉ាក់សាំងប្រជាជនក៏មិនទាន់ទទួលអស់ក៏ដោយ ក៏ប៉ុន្តែអ្នកមួយចំនួនឃើញថា មានហានិភ័យត្រូវបំពេញការងារជួយទៅដល់ប្រជាជន។ ជាក់ស្តែងដូចជាអ្នកដែលដំណើរការចាក់វ៉ាក់សាំងជូនប្រជាជន និងអ្នកជួយមើលថែការពារកន្លែងធ្វើចត្តាឡីស័ក ក៏ដូចជាការរួមចំណែកក្នុងការដឹកជញ្ជូនទុកដាក់ផ្សេងៗ ដែលទទួលបានដូសទី៣ កាន់តែមានភាពកក់ក្តៅ៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img