27 C
Phnom Penh
Sunday, October 27, 2024

រថយន្ត Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ត្រូវបានដាក់សម្ពោធលក់ជាផ្លូវការនៅកម្ពុជា

ភ្នំពេញ – ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ជួបគ្នាម្តងទៀតហើយ នូវនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក​ ផ្នែករថយន្ត Ford គឺពិធីសម្ពោធជាផ្លូវនូវប្រភេទរថយន្ត Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ស៊េរីថ្មី ឆ្នាំ២០២៣ នៅវិមាន ដឹ ព្រេមៀ សេនធ័រ​ សែនសុខ ដោយមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង ៣ ០០០នាក់។ 

កម្មវិធីនេះ ត្រូវប្រារពឡើងក្នុងគោលបំណងដើម្បីណែនាំអំពីជម្រើសម៉ាស៊ីនថ្មីមួយទៀតដល់អតិថិជន គឺម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ស៊េរីថ្មី ឆ្នាំ២០២៣ ដែលជាប្រភេទម៉ាស៊ីនមានកម្លាំងខ្លាំង សន្សំសំចៃខ្ពស់ និងទទួលបានការពេញនិយមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន​។​ ចំណុចពិសេសដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺតម្លៃបង់ពន្ធផ្លូវសម្រាប់រថយន្តទំនើប Ford Ranger Raptor ស៊េរីថ្មី ឆ្នាំ២០២៣ ម៉ាស៊ីនម៉ាស៊ូតមួយនេះ​ គឺត្រឹមតែ២០០ ០០០រៀលតែប៉ុណ្ណោះ។

នៅក្នុងពិធីដាក់តាំងសម្ពោធនេះ អតិថិជនក៏មានឱកាសទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការបើកបរសាកល្បងរថយន្ត Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ស៊េរីថ្មី ឆ្នាំ២០២៣ ដោយផ្ទាល់ ក្រោមការណែនាំពីអ្នកជំនាញបច្ចេកទេសរថយន្ត​ Ford ដើម្បីស្វែងយល់ពីមុខងារនៃប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាចុងក្រោយបំពាក់នៅលើរថយន្តនេះ។ 

លើសពីនេះ គឺអតិថិជនពេញចិត្តនឹងកម្លាំងម៉ាស៊ីនរថយន្ត Ford Ranger Raptor ស៊េរីថ្មី ឆ្នាំ២០២៣ ដែលម៉ាស៊ីនជំនាន់ថ្មីនេះ គឺជាប្រភេទម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo Inline4 អាចផលិតកម្លាំងសេះបានរហូតដល់ទៅ២១០ PS និងកម្លាំងរមួលកង់រហូតដល់ទៅ៥០០Nm ដែលមានសន្ទុះដ៏ខ្លាំងក្នុងពេលបើកបរ។ 

មិនតែប៉ុណ្ណោះនៅមានមុខងារជាច្រើនទៀត ដែលត្រូវចិត្តអតិថិជនបំផុតបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកមានដូចជា៖

– ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ រហូតដល់ប្រាំពីរជម្រើសរួមមាន៖ ផ្លូវធម្មតា ស្ព័រ រអិល ភក់ល្បាប់ ខ្សាច់ BAJA គឺផ្លូវមានឧបសគ្គ ឬផ្លូវមានថ្ម

– បំពាក់នូវបូម Fox Racing Shocks ទំហំ២.៥អ៊ីញ ដែលផ្តល់នូវផាសុកភាពក្នុងពេលបើកបរ ជាពិសេសសម្រាប់ការបើកបរលើផ្លូវមានឧបសគ្គច្រើន និងផ្លូវ Off-Road​ Performance 

– អ្វីដែលអតិថិជនភ្ញាក់ផ្អើល និងពេញចិត្តខ្លាំងមួយទៀតនោះ គឺប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី ចំនួន១០វគ្គអូតូ (E-Shifter) បូករួមជាមួយនឹង Paddle Shift ដែលអាចថែមថយលេខនៅនឹងដៃចង្កូតពិតជាធ្វើឲ្យការបញ្ចូលលេខបានរលូនល្អបំផុត

– បំពាក់ជូននូវប្រព័ន្ធគ្រប់គ្រងប៉ុងអេឡិចត្រូនិច ជំនាន់ថ្មី (2H, 4H, 4L, 4A)

– អ្វីដែលកាន់តែអស្ចារ្យនោះ គឺរថយន្ត Ford Ranger Raptor ស៊េរីថ្មី ឆ្នាំ២០២៣ ម៉ាស៊ីនម៉ាស៊ូតនេះមានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិបែបអក្សរ P អក្សរ T និងប្រព័ន្ធជំនួយបើកចេញពីចំណតដោយស្វ័យប្រវត្តិ ដោយសារហ្វ្រាំង ហ្គ៊ែរ ចង្កូត និងការបញ្ចូលលេខពីប្រអប់លេខអេឡិចត្រូនិច ដំណើរការដោយខ្លួនឯង ចំណែកអ្នកបើកបរអាចទស្សនាប្រព័ន្ធកាមេរ៉ាសុវត្ថិភាព៣៦០ដឺក្រេ អាចបង្ហាញទិដ្ឋភាពជុំវិញរថយន្ត តាមរយៈនៅលើអេក្រង់ Touchscreen ទំហំ១២អ៊ីញ 

– ប្រព័ន្ធផ្តលសញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និងប្រព័ន្ធជំនួយលើចង្កូតបញ្ចៀសចេញពីគ្រោះថ្នាក់

– ប្រព័ន្ធចង្កៀងឆ្លាតអាចរេតាមចង្កូតដោយស្វ័យប្រវត្ត​ និងអាចបែងចែកពន្លឺដោយស្វ័យប្រវត្តិ

– ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ ពេលថយក្រោយ

– ក្រៅពីនេះ នៅមានប្រព័ន្ធសុវត្ថិភាព​ និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀត ដែលអាចឲ្យរថយន្តនេះជម្នះបានគ្រប់ឧបសគ្គក្នុងពេលបើកបរ និងស័ក្តិសមជាកំពូលរថយន្តភីកអាប់ Off-Road Performance។

រថយន្ត Ford Ranger Raptor ស៊េរីថ្មី ឆ្នាំ២០២៣ ម៉ាស៊ីនម៉ាស៊ូតនេះ មានវត្តមាននៅទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានជម្រើសពណ៌យ៉ាងច្រើន រហូតដល់ទៅប្រាំបីជម្រើស រួមមានពណ៌ក្រហម ទឹកក្រូច ខៀវ ខ្មៅ ប្រផេះស្ងួត ប្រផេះរលោង ទឹកប្រាក់ និងពណ៌ស។ ចំណែកតម្លៃពិសេសវិញ គឺត្រឹមតែ$៧៥ ៩០០ (ប្រាំពីរម៉ឺនប្រាំពាន់ប្រាំបួនរយដុល្លារ) តែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ស៊េរីថ្មី ឆ្នាំ២០២៣ នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford ឬអាចទាក់ទងតាមលេខទូរស័ព្ទដូចខាងក្រោម៖ 

• អគារតាំងបង្ហាញរថយន្ត Ford សាខាផ្លូវព្រះមុនីវង្ស ស្ថិតនៅអគារលេខ៤៤៤ មហាវិថីព្រះមុនីវង្ស ជាប់ស្ថានទូតវៀតណាម លេខទូរស័ព្ទ (៨៥៥-៧៨) ៩៩៩ ៧៧៣​

• អគារតាំងបង្ហាញរថយន្ត Ford សាខាទឹកថ្លា ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី លេខទូរស័ព្ទ (៨៥៥-៩៥) ៩៣៩ ៩៣៩0  

• អគារតាំងបង្ហាញរថយន្ត Ford សាខាទួលសង្កែ ស្ថិតនៅលើផ្លូវលេខ១០៥ ជិតផ្សារសាំហាន់ លេខទូរស័ព្ទ (៨៥៥-៧៨) ៩៣៥ ៩៣៥

• អគារតាំងបង្ហាញរថយន្ត Ford Trade-In ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី លេខទូរស័ព្ទ (៨៥៥-៧៧) ៧២២ ៩៩៩/ (៨៥៥-១១) ២៥៥ ២២៩

• អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តសៀមរាប ស្ថិតនៅអគារលេខ៥៩៣ តាមបណ្តោយផ្លូវជាតិលេខ​ ៦អា លេខទូរស័ព្ទ (៨៥៥-៧៧) ៦៦៦ ៣៥៧/ (៨៥៥-៨៨) ៩ ៦៦៦ ៣៥៧

• អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាម ស្ថិតនៅអគារលេខ៩៤០ តាមបណ្តោយផ្លូវជាតិលេខ៧ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម លេខទូរស័ព្ទ (៨៥៥-៧៨) ៩៩៩ ៨៨៣/ (៨៥៥-៨៨) ៣ ៩៩៩ ៨៨៣

អានបន្ត

spot_img
spot_img