30 C
Phnom Penh
Saturday, July 27, 2024

រថយន្តមួយគ្រឿង ដាច់ធ្លាក់ម៉ាស៊ីនចេញពីតួរថយន្ត រួចរេចង្កូតទៅបុករបងផ្ទះពលរដ្ឋ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ រថយន្តកាមរីហាយព្រីត ពណ៌ខ្មៅមួយគ្រឿង ខណៈធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងល្បឿនយ៉ាងលឿន ហេីយបានរេចង្កូតឡើងខឿន និងបានទៅបុករបងផ្ទះពលរដ្ឋ បាក់អស់ពីរផ្ទាំង រួចវិលជាច្រើនជុំបណ្តាលឱ្យម៉ាស៊ីនធ្លាក់ចេញពីតួរថយន្ត បណ្តាលឱ្យរងការខូចខាតខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង តែមិនគ្រោះថ្នាក់ដល់មនុស្សទេ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១:៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បេីកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក។

មុនពេលកើតហេតុគេឃើញបុរសម្នាក់ បានរួមដំណើរជាមួយនឹងបុរសម្នាក់ទៀត នៅក្នុងរថយន្តទំនងជាស្រវឹងស្រាខ្លាំង បើករថយន្តម៉ាកកាមរីហាយព្រីត ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AC-3168 បើកតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន។ ខណៈដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅខាងស្តាំដៃឡើងលើខឿន ជ្រុលទៅបុកទម្លុះរបងផ្ទះពលរដ្ឋបាក់អស់២ផ្ទាំង បណ្តាលឱ្យរថយន្តវិលជាច្រើនជុំ រងការខូចខាតផ្នែកមួយកំណាត់មុខទាំងស្រុង។ ភ្លាមៗនោះ សមត្ថកិច្ចបានឃាត់បានតែអ្នករួមដំណើរ ចំណែកអ្នកបើកបររថយន្តបង្កបានរត់ចេញ ពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះដល់ រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ចុះវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img