ខេត្តកំពង់ធំ៖ រថយន្តខ្នាតយក្សពីរគ្រឿង ត្រូវបានខូច ខាតទាំងសងខាងយ៉ាងដំណំ បន្ទាប់ពីបុកគ្នាពេញ ទំហឹងក្នុងទិសដៅផ្ទុយគ្នា តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ករណីនេះកើតឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣វេលាម៉ោង ៣និង៤០ នាទីទៀបភ្លឺ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២១៤-២១៥ ស្ថិតក្នុងចំណុចភូមិឈាយ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។


ប្រភពដដែលបន្តឲ្យដឹងទៀតថា ករណីនេះរថយន្ដទី១ ម៉ាកវ៉េអង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3G 36 88 មានសណ្ដោងរ៉ឺម៉ក ម៉ាកព្រីងឡាញន័រ ពាក់ផ្លាកលេខ ភ្នំពេញ4A 8882 ជាប្រភេទរថយន្ដធុនធំ មានដឹកដែកនៅលើរថយន្ដ បើកបរពីត្បូងទៅជើង។ ក្នុងនោះអ្នក បើកបរឈ្មោះ ឃឹម ឆាន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិតាមើ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង (មិនមានរងរបួស) និងទី២,រថយន្តវ៉េអង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ផ្លាកលេខ កំពង់ចាម3A 8759 មានសណ្ដោងរឺម៉ក ពាក់ផ្លាកលេខ កំពង់ចាម 4A 1515ជារថយន្តប្រភេទរថយន្ដធុនធំ មានដឹកផ្លែស្វាយនៅលើរថយន្ដ បើកបរទិសដៅពីជើងទៅត្បូង អ្នក បើកបរ មិនស្គាល់អត្តសញ្ញាណចុះរត់គេចខ្លួនបាត់។


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែងហើយ មូលហេតុបឋម បង្កឡើងដោយអ្នកបើកបររថយន្ដវ៉េអង ម៉ាកហ៊ីយ៉ាន់ដាយ បើកបររ៉ចង្កូតទៅបុកទ្រុងរឺម៉ករថយន្ដម៉ាកព្រីងឡាន័រ ដែលកំពុងបើកបរខាងស្ដាំលើគន្លងរបស់ខ្លួនបណ្ដាលអោយបុកពីចំហៀតែម្ដង។
បច្ចុប្បន្នចំពោះវត្ថុតាងទាំងពីរត្រូវបានរថយន្ដស្ទូចយកមករក្សាទុកអធិការដ្ឋាននគរបាលស្រុកស្ទោង រង់ចាំសាមីខ្លួនចូលដោះស្រាយតាមនិតិវិធី៕


ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News