បន្ទាយមានជ័យ៖ រថយន្តធុនធំដឹកឥដ្ឋពេញបើកគេចម៉ូតូ បណ្តាលឱ្យក្រឡាប់ផ្ងារជើងតែអ្នកបើកបររងរបួសស្រាល ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១.០០នាទីនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិគោកទំលាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
អ្នកបើកបររថយន្តបានបញ្ជាក់ថា៖ មូលហេតុរថយន្តគាត់ក្រឡាប់ផ្ងារជើងចាក់ឥដ្ឋពេញរថយន្តចោលចិញ្ចើមផ្លូវព្រោះតែមានម៉ូតូ១គ្រឿង ឌុបគ្នាចេញពីការ៉ាសាំងបើកបរកាត់មុខហើយឃើញបានជាន់ហ្វ្រាំង និងបួងចង្កូតមិនឱ្យបុកម៉ូតូទើបបណ្តាលក្រឡាប់រថយន្តបណ្តាលរបួសកែងដៃមុតកញ្ចក់រថយន្ត និងឥដ្ឋបែកប្រមាណជាង៣០%រថយន្តខូចខាតបែកកញ្ចក់និងខូចមួយចំហៀង។
![](https://puthinews.com/wp-content/uploads/2023/01/photo_2023-01-04-15.58.53-1024x573.jpeg)
ក្រោយរថយន្តក្រឡាប់ផ្ងារជើងឡើងលើនៅចិញ្ចើមផ្លូវខាងកើតដូចជាមិនឃើញមន្ត្រីនគរបាលចរាចរណ៍ស្រុកមង្គលបូរីជួយអន្តរាគមន៍ ឃើញតែកម្មករដែលម្ចាស់រថយន្តជួលមករើសឥដ្ឋផ្ទេរដាក់រថយន្ត១គ្រឿងទៀត និងយករថយន្តសន្ទូកលើករថយន្តដែលក្រឡាប់ឡើង និងយកទៅជួសជុល៕
![](https://puthinews.com/wp-content/uploads/2023/01/photo_2023-01-04-15.59.08-1024x564.jpeg)
![](https://puthinews.com/wp-content/uploads/2023/01/photo_2023-01-04-15.59.08-1024x564.jpeg)
![](https://puthinews.com/wp-content/uploads/2023/01/photo_2023-01-04-15.58.59-1024x569.jpeg)
![](https://puthinews.com/wp-content/uploads/2023/01/photo_2023-01-04-15.58.59-1024x569.jpeg)
![](https://puthinews.com/wp-content/uploads/2023/01/photo_2023-01-04-15.59.03-1024x564.jpeg)
![](https://puthinews.com/wp-content/uploads/2023/01/photo_2023-01-04-15.59.03-1024x564.jpeg)
![](https://puthinews.com/wp-content/uploads/2023/01/photo_2023-01-04-15.59.06-1024x566.jpeg)
![](https://puthinews.com/wp-content/uploads/2023/01/photo_2023-01-04-15.59.06-1024x566.jpeg)
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News