30 C
Phnom Penh
Tuesday, July 23, 2024

រថយន្តទំនើបៗ របស់ក្រុមហ៊ុន Land Rover Cambodia ច្រើនម៉ូដែល មានវត្តមានក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023

ក្រុមហ៊ុន Land Rover Cambodia បានធ្វើការសហការណ៍ឧបត្ថម្ភ កម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng MusicAwards 2023 កាលពីថ្ងៃសៅរ៍ ទី 18 ខែមីនា កន្លងទៅ។ ក្នុងនោះកំពូលរថយន្ត DEFENDER 130 (តួវែង), NEW RANGER ROVER, RANGE ROVER SPORT, និង RANGE ROVER VELAR ក៏ត្រូវបានលេចវត្តមានយ៉ាងពិសេសក្នុងកម្មវិធី ជាមួយភាពប្រណិត អានុភាព និងភាពថ្លៃថ្នូរផងដែរ។

DEFENDER 130 (តួវែង)

ក្នុងនោះ DEFENDER 130 (តួវែង) ជាកំពូលរថយន្ត ដែលមានទំហំធំទូលាយជាងរថយន្តធម្មតា ដោយភ្ជាប់មកជាមួយកៅអី 3 ជួរ សរុប 8 កៅអី ដែលអាចផ្ទុកបានមនុស្ស 8 នាក់ បានយ៉ាងងាយស្រួល។

មិនតែប៉ុណ្ណោះ DEFENDER 130 (តួវែង)សេរីឆ្នាំ 2023 ត្រូវបានរចនាឡើងសម្រាប់ភាពធន់ និងអានុភាពដ៏អស្ចារ្យ មិនថាការ បើកបរក្នុងព្រៃ ផ្លូវខ្សាច់ ផ្លូវរអិល ឬកាលៈទេសៈបែបណានោះទេ។ 

ចំណែករថយន្ត NEW RANGE ROVER វិញ គឺជាមួយក្នុងចំណោមត្រកូល RANGE ROVER ផ្សេងទៀតដែលមានបច្ចេកវិជ្ជាទំនើបចុងក្រោយ មានរូបរាងសាមញ្ញតែទាក់ទាញ ប្រណិត តែមិនឆើតឆាយ មានភាពថ្លៃថ្នូរដែលបំពេញនូវរាល់តម្រូវការជូនអ្នកប្រើប្រាស់គ្រប់វ័យ។

NEW RANGE ROVER

ស្ថិតក្នុងគ្រួសារ RANGE ROVER តែមួយ រថយន្ត RANGE ROVER SPORT ក៏មានភាពលេចធ្លោមិនចាញ់ម៉ូដែលផ្សេងទៀតនោះឡើយ។ ជាមួយពណ៍ដ៏ក្រហមឆ្អិនឆ្អៅ រថយន្ត RANGE ROVER SPORT ជាកំពូលរថយន្តសេរីទំនើប មានបច្ចេកវិជ្ជាខ្ពស់ និងកម្លាំងម៉ាស៊ីនខ្លាំង ជាមួយការរចនាឡើងយ៉ាងប្រណិត បែបកីឡា។

RANGE ROVER SPORT
RANGE ROVER VELAR

ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចមកមើលផ្ទាល់ ឬបើកបរសាកល្បង នៅអាគារតាំងបង្ហាញ Land Rover Cambodia ឬធ្វើការទំនាក់ទំនង តាមរយៈភ្នាក់ងារលក់របស់ Land Rover Cambodia ឬតាមលេខ 070 999 111 ឬ 085 999 111 ។

ក្រុមហ៊ុន Land Rover Cambodia ស្ថិតនៅក្រោមក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA​ Cambodia) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយ ផ្តាច់មុខនូវរថយន្តម៉ាក​​ Land Rover ពីចក្រភពអង់គ្លេសដោយផ្ទាល់ និងមានការធានារហូតដល់ 5ឆ្នាំ។ Land Rover Cambodia មានទីតាំងស្ថិតនៅ តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព័ត៌មានបន្ថែមអំពីរថយន្ត៖

DEFENDER 130 (តួវែង): https://www.landrovercambodia.com/vehicles/defender/overview

NEW RANGE ROVER: https://www.landrovercambodia.com/vehicles/new-range-rover/overview

RANGE ROVER SPORT: https://www.landrovercambodia.com/vehicles/new-range-rover-sport/overview

RANGE ROVER VELAR: https://www.landrovercambodia.com/vehicles/range-rover-velar/overview

អានបន្ត

spot_img