30 C
Phnom Penh
Friday, December 20, 2024

រថយន្តកងកម្លាំងជាច្រើនគ្រឿងកំពុងដឹកជញ្ជូន ពលករ ខ្មែរ ត្រឡប់មកពី ថៃ វិញ បញ្ជូនពួកគាត់អោយទៅ បន្ត ធ្វើចត្តាឡីស័ក នៅស្រុក កំណើត។

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងរថយន្តជាច្រើន គ្រឿង កំពុងចេញប្រតិបត្តិការ ដឹកជញ្ជូន ពលករ ខ្មែរ ជាង ១ ម៉ឺន នាក់ ដែល បានវិលត្រឡប់មកពី ប្រទេសថៃ វិញ ហើយកំពុងធ្វើ ចត្តាឡីស័កនៅក្នុងប្រទេសកម្ពុជាជាប់ព្រំដែន-ថៃ ដោយបញ្ជូនពួកគាត់អោយទៅ បន្ត ធ្វើ ចត្តាឡីស័ក នៅស្រុកកំណើត។

លោក ឧបនាយករដ្ឋមន្ត្រី  ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិបានអោយដឹងថា ការដឹកជញ្ជូន ពលករ ពីតាមព្រំដែន នាពេលកន្លង មកគឺបានធ្វើជាបន្តបន្ទាប់រួចមកហើយ។ប៉ុន្តែពេលនេះគឺ រដ្ឋាភិបាលបានដាក់ចេញវិធានការក្នុង ទ្រង់ទ្រាយធំ ដើម្បីនាំយក ពលករ ទាំង អស់ដែលកំពុងធ្វើ ចត្តាឡីស័ក នៅតាមព្រំដែន បញ្ជូនទៅបន្តធ្វើចត្តាឡីស័ក នៅស្រុកកំណើត បន្តទៀត បើទោះជាពួកគេមិនទាន់ ធ្វើ ​  ចត្តាឡីស័ក គ្រប់ចំនួនហើយក៏ដោយ  ។

លោកបញ្ជាក់ថា ការធ្វើនេះគឺដើម្បីរក្សាកន្លែងធ្វើ ចត្តាឡីស័ក នៅតាមព្រំដែន ទាំងនេះសម្រាប់ដាក់ ពលករ ដែលកំពុងជាប់គាំងនៅលើ ទឹកដី ថៃ ដែលគ្រោង នឹងអនុញ្ញាតឲ្យចូល កម្ពុជា វិញដាក់នៅកន្លែងចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែន ទាំងអស់។បើទោះបីជាអ្នកទាំងអស់នោះធ្វើ ចត្តាឡីស័ក បានតែ១អាទិត្យ ហើយគឺយើងរំដោះចេញពីកន្លែង ចត្តាឡីស័ក នៅតាម បណ្តា ខេត្ត ជាប់ព្រំដែន បញ្ជូនទៅតាមខេត្តផ្សេងៗ ។

បើតាមលោក  ទៀ បាញ់ ចំនួនពលករ កំពុងធ្វើ ចត្តាឡីស័កដែលត្រូវបញ្ជូន ចេញពីបណ្តា ខេត្ត ជាប់ព្រំដែន កម្ពុជា -ថៃ គឺមានជាង​  ១ ម៉ឺននាក់ ដោយក្នុងនោះ ត្រូវប្រើប្រាស់រថយន្ត ចំនួន ២០០ គ្រឿង និងកម្លាំង ទ័ព ប្រចាំការ តាម បណ្តា ទិសជាង ២០០នាក់ ដើម្បីចូលរួមអនុវត្ត វិធានការនេះ ។ ប៉ុន្តែយើង នឹងមានគម្រោងបន្ថែមទៀត  ប្រសិន បើមានសំណើ ពីបណ្តា ខេត្ត ជាប់ ព្រំដែនច្រើន គឺ យើងត្រូវបន្ថែម។ ហើយពេលនេះរថយន្តជាង ២០០ គ្រឿង ក៏បានទៅដល់គោលដៅ អស់ហើយដែរ។ 

សូមបញ្ជាក់ថាកាលពីល្ងាចថ្ងៃទី៦  ខែសីហា សម្តេចអគ្គសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានចេញ បទបញ្ជាឲ្យកងទ័ពចេញ​   រថយន្ត ទៅ ដឹកជញ្ជូនពលករ ដែល កំពុងធ្វើ ចត្តាឡីស័កនៅតាមមណ្ឌល ចត្តាឡីស័កនៅតាម ខេត្ត ជាប់ព្រំដែន -ថៃ ដើម្បី ត្រៀម កន្លែងទាំងនោះទុកទទួល  ពលករ ខ្មែរ ថ្មី ដែលកំពុង វិលត្រឡប់ មកពី ប្រទេស ថៃ។ការសម្រុក វិលត្រឡប់ មក កម្ពុជាវិញ របស់  ពលករ ខ្មែរ នាពេលនេះ  ក៏ព្រោះតែ ប្រទេស ថៃកំពុង ផ្ទុះ នូវការរីករាល ជំងឺ កូ វីដ-១៩  ជាពិសេស វី រុស បំប្លែង ថ្មី ប្រភេទ ដែលតា ដែលធ្វើអោយរដ្ឋាភិបាល នៃ ប្រទេស ទាំងពីរសម្រេច បិទ ខេត្ត ជាច្រើន និងផ្អាកសកម្មភាពការងារ ជាច្រើនផងដែរ។

សូមជម្រាបថាការបើក ច្រកព្រំដែនដែល តម្រូវឲ្យតាម បណ្ដា ខេត្តនីមួយ ៗត្រូវត្រួតពិនិត្យមើលត្រៀមរៀបចំ មណ្ឌល ចត្តាឡីស័ក សម្រាប់ទទួលពលករ ដែលវិលត្រឡប់មកពី ប្រទេស ថៃ រហូត ដល់ កម្រិត ថ្នាក់. ឃុំ.សង្កាត់.ក្រុង.ស្រុក និង ខេត្ត។ ចំពោះអ្នកដែល ពាក់ព័ន្ធទៅ នឹងប្រភេទ វីរុស បំប្លៃង ថ្មី(Delta) ត្រូវដាក់ពួកគាត់នៅដាច់ដោយឡែកពីគេ។សម្រាប់អ្នក ដែលពាក់ព័ន្ធផ្ទាល់ ឫ ប្រយោល ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ សូមពិនិត្យមើលអោយបានច្បាស់លាស់  បើគ្មានរោគសញ្ញាអ្វីទេ គឺ សូមស្នើសុំ ពិនិត្យលទ្ធភាព ដើម្បីអោយពួកគាត់ទៅធ្វើ ចត្តាឡីស័ក បញ្ចប់ នៅតាមផ្ទះបន្តទៀត ។ ដោយអោយពួកគាត់ត្រូវចូលរួម អនុវត្ត ឲ្យបាន ខ្ជាប់ខ្ជួន នូវ វិធានការ ៣  ការពារ ៣កុំ របស់រាជរដ្ឋាភិបាល កម្ពុជា និងគោរពតាម ការណែនាំរបស់ ក្រសួងសុខាភិបាល ៕

អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img
spot_img