30 C
Phnom Penh
Saturday, July 27, 2024

រដ្ឋ មន្រ្តីក្រសួងការងារ ណែនាំស្តីពីការពង្រឹងចលនាកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសបន្តការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖លោកបណ្ឌិត អ៊ិត សំហេង រដ្ឋ មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានដឹកនាំពិនិត្យកែសម្រួលសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការពង្រឹងចលនាកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ក្នុងគោលបំណងរៀបចំជាឯកសារបង្ហាញផ្លូវបន្ថែមទៀតដល់ការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយរបស់រាជ រដ្ឋាភិបាលដែលតែងតែបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះ ស្ថិរភាព សន្តិសុខការងារ និងប្រាក់ចំណូល  របស់បងប្អូនកម្មករ និយោជិត និងពលករខ្មែរនៅក្រៅប្រទេស  ជាពិសេសការបន្តអនុវត្តអនុសាសន៍គន្លឹះទាំង១០ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារ ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការការពារសិទ្ធិការងារ និងការគំាពារសង្គម ស្របតាមបាវចនា “រោងចក្រ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ”៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img