28 C
Phnom Penh
Monday, July 15, 2024

រដ្ឋាភិបាលហ្វីលីពីន មិនអនុញ្ញាតឲ្យអាមេរិក រក្សាទុកសព្វាវុធ សម្រាប់ការពារតៃវ៉ាន់ នៅមូលដ្ឋានទ័ពហ្វីលីពីន

ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីន បាននិយាយថា ខ្លួននឹងមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន នៅក្នុងប្រទេស ជាកន្លែងសម្រាប់ធ្វើប្រតិបត្តិការប្រឆាំងនឹងប្រទេសចិន ក្នុងករណីមានសង្រ្គាមលើកោះតៃវ៉ាន់នោះទេ។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អេនរិក ម៉ាណាឡូ (Enrique Manalo) បានផ្តល់ព័ត៌មានបែបនេះ ក្នុងព្រឹទ្ធសភាហ្វីលីពីន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ទាក់ទងនឹងកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក។

លោកបាននិយាយថា «យើងនឹងមិនយល់ព្រមចំពោះសកម្មភាពណាមួយ ឬសូម្បីតែសម្ភារៈមិនសមស្របតាមកិច្ចព្រមព្រៀង។ ទស្សនៈរបស់យើង គឺមិនមែនសំដៅលើប្រទេសទីបីណាមួយ ដែលខុសពីគោលបំណងសម្រាប់ការពារផលប្រយោជន៍ហ្វីលីពីននោះទេ ទាក់ទងនឹងកិច្ចព្រមព្រៀងរបស់យើងជាមួយសហរដ្ឋអាមេរិក»។

លោកបាននិយាយបន្ថែមថា ការសម្រេចចិត្តនោះ អំពីថាតើត្រូវអនុញ្ញាតឲ្យសហរដ្ឋអាមេរិករក្សាទុកសព្វាអាវុធនៅកន្លែងណាមួយក្នុងប្រទេសហ្វីលីពីនឡើយ។

លោក អេនរិក ម៉ាណាឡូ (Enrique Manalo) បានបញ្ជាក់ថា «ហើយខ្ញុំគិតថា នៅដំណាក់កាលនេះ គោលនយោបាយការបរទេសរបស់យើង គឺពិតជាមិត្តនឹងគ្នា ដូច្នេះហើយ ខ្ញុំគិតថា អ្វីក៏ដោយដែលមិនស៊ីសង្វាក់គ្នាជានោះ ក៏មិនស្របនឹងជំហររបស់យើងដែរ»។

យោងតាមកិច្ចព្រមព្រៀង ឆ្នាំ២០១៤ គឺជាកិច្ចព្រមព្រៀងបន្ថែម ដែលអនុញ្ញាតឲ្យកងកម្លាំងបំពេញទស្សនកិច្ចរបស់អាមេរិក នាឆ្នាំ២៩៩៨ អាចឈរជើងបណ្តោះអាសន្ន នៅតាមមូលដ្ឋានយោធារបស់ហ្វីលីពីន។

កិច្ចព្រមព្រៀងទាំងពីរនេះ ត្រូវបានធ្វើឡើងស្របតាមសន្ធិសញ្ញាការពារទៅវិញទៅមក នាឆ្នាំ១៩៥២ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល ដែលបន្ទាប់ពីទទួលបានឯករាជ្យពីនឹមអាណានិគមអស់រយៈពេលជិត៤០០ឆ្នាំរបស់អេស្ប៉ាញ។

បន្ទាប់ពីមន្ត្រីការពារជាតិជាន់ខ្ពស់ហ្វីលីពីនម្នាក់ បានលើកឡើងថា ទីតាំងទាំងនោះត្រូវបានជ្រើសរើស ដើម្បីការពារភាពងាយរងគ្រោះរបស់ហ្វីលីពីន ស្ថិតនៅភាគខាងជើងប្រទេសក្បែរជិតកោះតៃវ៉ាន់ ទើបសមាជិកព្រឹទ្ធសភាបានឆ្លើយតបថា នៅភាគខាងជើងងាយរងគ្រោះ ប៉ុន្តែលោកជាសមាជិកប្រចាំភាគខាងជើង ហើយយល់ថា ងាយរងគ្រោះណាស់នោះទេ ខណៈអ្នកនេសាទហ្វីលីពីន នៅតាមសមុទ្រ មិនត្រូវបានរំខានពីនរណាម្នាក់ឡើយ។

ចំណែកមន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់ទៀត បាននិយាយថា ការដាក់កងទ័ពអាមេរិកនៅភាគខាងលិចរបស់ប្រទេស ដោយសារហ្វីលីពីនកំពុងគិតពីសមត្ថភាពកម្លាំងទ័ពរបស់ខ្លួននៅលើក្នុងកោះនោះ។

ការអត្ថាធិប្បាយរបស់លោក អេនរិក ម៉ាណាឡូ គឺធ្វើតាមការកត់សម្គាល់ស្រដៀងគ្នារបស់ប្រធានាធិបតីហ្វីលីពីន ហ្វែឌីណង់​ ម៉ាកូស (Ferdinand Marcos) ដែលកាលពីសប្តាហ៍មុនបានព្យាយាមដោះស្រាយការភ័យខ្លាចពីទីក្រុងប៉េកាំង ទើបធ្វើកិច្ចព្រមព្រៀងឲ្យបើកមូលដ្ឋានទ័ពអាមេរិកថ្មី ចំនួនបួនកន្លែងលើទឹកដីហ្វីលីពីន អាចបង្កនាំឲ្យមានភាពតានតឹងកាន់តែច្រើន និងស្ថិរភាពនៅក្នុងតំបន់។

លោកបាននិយាយថា «ប្រតិកម្មរបស់ចិនពិតជាមិនគួរឲ្យភ្ញាក់ផ្អើលនោះទេ ពីព្រោះពួកគេមានការព្រួយបារម្ភ។ ប៉ុន្តែហ្វីលីពីននឹងមិនអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានរបស់ខ្លួនសម្រាប់សកម្មភាពវាយលុកណាមួយនោះទេ។ កងទ័ពទាំងនេះនឹងត្រូវបានប្រើដើម្បីជួយហ្វីលីពីនតែប៉ុណ្ណោះ ប្រសិនបើប្រទេសនេះត្រូវការជំនួយផ្នែកយោធា។

ចាប់តាំងពីការគ្រប់គ្រងរបស់អ្នកកាន់តំណែងមុនលោក ហ្វឺឌីណង់ ម៉ាកូស ទីក្រុងម៉ានីលបានរៀបចំផែនការជាផ្លូវកណ្តាលមួយ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក្នុងគោលបំណងប្រើប្រាស់មហាអំណាចទាំងពីរនេះដើម្បីផលប្រយោជន៍ហ្វីលីពីន

សហរដ្ឋអាមេរិកបានប្រឹងពង្រឹងសម្ព័ន្ធភាពជាមួយហ្វីលីពីន ចាប់តាំងពីបានអនុម័តយុទ្ធសាស្ត្រការប្រកួតប្រជែងអំណាចជាមួយរុស្ស៊ី និងចិន នៅក្នុងឆ្នាំ២០១៧។

ស្របពេលជាមួយគ្នានេះដែរ បញ្ហាកោះតៃវ៉ាន់ ដែលទទួលបានការគាំទ្រដោយបើកចំហ ប៉ុន្តែក្រៅផ្លូវការពីទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បាយដិន (Joe Biden) បានលុបបំបាត់ជាបន្តបន្ទាប់នូវគោលនយោបាយជាយុទ្ធសាស្ត្រមិនច្បាស់លាស់របស់ខ្លួន ដែលមានជាយូរមកហើយ ដើម្បីការពារកោះតៃវ៉ាន់ ក្នុងករណីចិនព្យាយាមប្រើកម្លាំងទ័ពចូលកាន់កាប់កោះតៃវ៉ាន់ ដែលចិនចាត់ទុកថា​ ជាខេត្តបំបែកខ្លួន។

តាមពិតទៅ អាមេរិកបានលុបចោលសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយតៃវ៉ាន់ តាំងពីឆ្នាំ១៩៧៩ម្លេះ នៅពេល ទទួលស្គាល់រដ្ឋាភិបាលចិនស្របច្បាប់ និងទទួលស្គាល់គោលការណ៍ចិនតែមួយ។

រដ្ឋាភិបាលទីក្រុងប៉េកាំង បាននិយាយថា ខ្លួនចង់បង្រួបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ ក្រោមរចនាសម្ព័ន្ធនៃ ប្រទេសមួយប្រព័ន្ធពីរ ដែលនឹងរក្សាប្រព័ន្ធសេដ្ឋកិច្ចមូលធននិយមរបស់តៃវ៉ាន់ និងប្រព័ន្ធនយោបាយសេរី។ ប្រព័ន្ធស្រដៀងគ្នានេះត្រូវបានដាក់ឲ្យដំណើរការនៅពេលហុងកុង និងម៉ាកាវ ត្រូវបានបង្រួបបង្រួមជាមួយប្រទេសចិន ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីការគ្រប់គ្រងដោយអាណានិគមអឺរ៉ុប អស់ជាច្រើនសតវត្ស៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img