30 C
Phnom Penh
Saturday, July 27, 2024

រដ្ឋមន្ត្រីការបរទេសអង់គ្លេស៖ ការជម្លៀសមនុស្សតាមអាកាសយានដ្ឋានក្រុងកាប៊ុលអាចនឹងចាប់ផ្តើមឡើងវិញនាពេលដ៏ខ្លីខាងមុខ

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដូមីនីក រ៉ាអាប់ (Dominic Raab) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការជម្លៀសពលរដ្ឋអង់គ្លេសនិងពលរដ្ឋអាហ្វហ្គានីស្ថានដែលបានធ្វើការជាមួយអង់គ្លេសចេញពីប្រទេសអាហ្វហ្គានីស្ថានអាចនឹងចាប់ផ្តើមឡើងវិញនៅអាកាសយានដ្ឋានក្នុងទីក្រុងកាប៊ុល «នាពេលដ៏ខ្លីខាងមុខនេះ» ។

លោក រ៉ាអាប់ (Raab) បានលើកឡើងបែបនេះបន្ទាប់ពីចូលរួមកិច្ចប្រជុំជាមួយក្រុមមេដឹកនាំប្រទេសកាតានៅក្នុងរដ្ឋធានីដូហាដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងការជម្លៀសពលរដ្ឋអង់គ្លេសដែលនៅសល់ក្នុងប្រទេសនោះ។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ដដែលនោះ រដ្ឋមន្ត្រីការបរទេសកាតាលោក ហ្សេក ម៉ូហាមេដ ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ ថានី (Sheikh Mohammed bin Abdulrahman Al-Thani) បាននិយាយថា លោកកំពុងចរចាជាមួយក្រុមតាលីបង់និងធ្វើការជាមួយប្រទេសតួកគីដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដើម្បីចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅអាកាសយានដ្ឋានក្នុងទីក្រុងកាប៊ុល។

ជើងយន្តហោះយោធាចុងក្រោយបង្អស់របស់អង់គ្លេសបានចាកចេញពីទីក្រុងកាប៊ុលកាលពីយប់ថ្ងៃអាទិត្យដោយបញ្ចប់ភាពវឹកវររយៈពេល២សប្តាហ៍ក្នុងពេលដែលទាហានអង់គ្លេសបានជួយជម្លៀសមនុស្សជាង១៥,០០០នាក់ចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានីនេះ។

កាលពីថ្ងៃពុធលោក រ៉ាអាប់ (Raab) បានថ្លែងទៅកាន់សភាថា លោកមិនប្រាកដថាតើអ្នកដែលមានសិទ្ធិមកប្រទេសអង់គ្លេសមានប៉ុន្មាននាក់ឡើយ ដែលកំពុងស្ថិតនៅអាហ្វហ្គានីស្ថាន៕

ត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img