31 C
Phnom Penh
Sunday, October 6, 2024

រដ្ឋបាលឱសថអាមេរិកកំពុងពិភាក្សាលើការអនុញ្ញាតឲ្យចាក់វ៉ាក់សាំងដូសទី៣ដល់ពលរដ្ឋងាយរងគ្រោះ

ស្តាប់អត្ថបទជាសម្លេង

នាយកមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលចំណីអាហារនិងឱសថកំពុងធ្វើការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង ហ្វាយហ្ស័រ (Pfizer) និង ម៉ូដឺណា (Moderna) ដើម្បីអនុញ្ញាតឲ្យពលរដ្ឋងាយរងគ្រោះពិតប្រាកដចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៣ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរបស់ពួកគេ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន លោកស្រី រ៉ូឆេល វ៉ាឡេនស្គី (Rochelle Walensky) បាននិយាយថា ដូសទី៣នឹងត្រូវបានចាក់ឲ្យតែមនុស្សចំនួនដែលមានប្រព័ន្ធការពារខ្សោយដូចជាអ្នកដែលបានវះកាត់ប្តូរសរីរាង្គនិងអ្នកជំងឺមហារីកប៉ុណ្ណោះ។

លោកស្រីបានប៉ាន់ស្មានថាក្រុមអ្នកដែលងាយរងគ្រោះនេះគឺមានតិចជាង៣%នៃពលរដ្ឋពេញវ័យរបស់អាមេរិក។

លោកស្រី វ៉ាឡេនស្គី (Walensky) បាននិយាយថា «វិធានការនេះគឺដើម្បីធានាថាពលរដ្ឋងាយរងគ្រោះបំផុតនឹងទទួលបានការពារយ៉ាងល្អប្រសើរប្រឆាំងនឹងវីរុសកូវីដ-១៩។»

គណៈកម្មាធិការប្រឹក្សារបស់មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងអាមេរិកស្តីពីការអនុវត្តការចាក់ថ្នាំបង្ការនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រដើម្បីពិភាក្សាលើបញ្ហានេះនិងផ្តល់អនុសាសន៍ណែនាំ។

ជាមួយគ្នានោះ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់អាមេរិកលោក អេនថូនី ហ្វូស៊ី (Anthony Fauci) បាននិយាយថា «ពួកយើងជឿថាមនុស្សចាស់ ឬអ្នកផ្សេងទៀតដែលមានប្រព័ន្ធការពារខ្សោយមិនចាំបាច់ត្រូវចាក់ដូសជម្រុញនៅក្នុងពេលនេះឡើយ។»

ប៉ុន្តែលោកបាននិយាយថា រដ្ឋាភិបាលកំពុងវាយតម្លៃលើភាពចាំបាច់នៃការចាក់ដូសជម្រុញជាប្រចាំ៕

អត្ថបទនិងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img