30 C
Phnom Penh
Saturday, July 27, 2024

រដ្ឋបាលខេត្តស្ទឹងត្រែងបានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នភូមិសាស្ត្រាក្រុងស្ទឹងត្រែងក្រោយការរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ប្រភេទថ្មី Delta

ស្តាប់អត្ថបទជាសម្លេង

ខេត្តស្ទឹងត្រែង៖ នៅវេលាម៉ោង២៣:៥៩នាទីយប់ថ្ងៃទី១៧  ខែសីហា   ឆ្នាំ២០២១នេះរដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិសាស្រ្ត “ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

រដ្ឋបាលខេត្ត បានបញ្ជាក់ ពីភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ អាចត្រូវបានបែងចែកជា “តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង” អាស្រ័យតាមកម្រិត នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានជាក់ស្តែង។ “តំបន់ក្រហម” សំដៅលើភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលកម្រិតធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។  “តំបន់លឿងទុំ” សំដៅលើភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង “តំបន់លឿង” សំដៅលើភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលកម្រិតស្រាល នៃជំងឺកូវីដ-១៩។

ចំពោះភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តវិធានការហាមឃាត់ រឹតត្បិត ជាអាទិ៍ ការធ្វើដំណើរក្នុងភូមិសាស្ត្របិទខ្ទប់ និងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងបម្រាមគោចរ អនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការនានា នៅជាធរមាន ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img