ស្តាប់អត្ថបទជាសំឡេង


ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឱ្យPuthi Newsដឹងនៅថ្ងៃនេះថា ករណីលង់ទឹកនៅខេត្តព្រះសីហនុតំបន់ទីតាំងដើមឈើចាំស្នេហ៍នៅក្នុង ភូមិសាស្រ្ត ភូមិគគីរ ឃុំបិតត្រាំងស្រុកព្រៃនប់ បណ្ដាលឱ្យមានមនុស្ស ចំនួន០៥នាក់ បានលង់ទឹក ភ្លាមៗជួយសង្គ្រោះបាន២នាក់ក្នុងនោះស្ត្រីម្នាក់បានបាត់បង់ជីវិត ។


ហេតុការណ៍នេះ ត្រូវបានលោកគួចចំរើនអភិបាលខេត្តព្រះសីហនុបានចុះបញ្ជាផ្ទាល់នៅទីតាំង ហើយមកដល់ពេលនេះសាកសព ម្នាក់ទៀតត្រូវបានរកឃើញ ដែលអណ្ដែតមកផ្ទប់នៅនឹងផ្ទាំងថ្ម។
ជុំវិញករណីលង់ទឹកនេះលោកឧត្តមសេនីយ៍ទោស្នងការក៏បាន បញ្ជាក់បន្ថែមថាជំហាន ដំបូង គឺលង់តែម្នាក់ក្រោយឃើញ កាលង់នេះក៏បងប្អូនសាច់ញាតិបានចុះទៅជួយក៏បណ្ដាលឱ្យមានការលង់រហូតទៅដល់៥នាក់ ដូចនេះការលង់គឺជា បងប្អូននឹង សាច់ញាតិ ដែល ហេតុការណ៍ នេះ បានកើតឡើងនៅ ម៉ោងប្រមាណ០៣ រសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។


មកដល់ពេលនេះលោកឧត្តមសេនីយ៍ទោ ស្នងការបានបញ្ជាក់បន្ថែមថាចំពោះមុខសមត្ថកិច្ចបានបោះទីតាំង នៅកន្លែងកើតហេតុ ដើម្បីធ្វើការស្វែងរុករកជន ដែលបានបាត់ខ្លួនផងដែរ។
សូមបញ្ជាក់ផងដែរថាករណីលង់ទឹកគឺទាំង០៥នាក់ មានប្រុស០៣នាក់ ស្រី០២នាក់ ដែលជាបងប្អូនបង្កើតនឹងជីដូនមួយ ដែលមានលំនៅដ្ឋាននៅក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕




អត្ថបទ និងរូបភាពដោយ៖ Puthinews