30 C
Phnom Penh
Saturday, July 27, 2024

រកឃើញអ្នក វិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៤នាក់ ថែមទៀត ភាគច្រើនឆ្លងនៅក្នុងសហគមន៍

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសរកឃើញអ្នកវិជ្ជមានជម្ងឺកូវីដ-១៩ ចំនួន៨៤នាក់ ថែមទៀត ដែលភាគច្រើននៃការឆ្លងគឺស្ថិតក្នុងសហគមន៍ មានរហូតដល់៨២នាក់ និងជាពលករមកពីប្រទេសថៃចំនួនតែ០២នាក់ប៉ុណ្ណោះ ។

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា អ្នកជំងឺកូវីដ-១៩ ដែលទើបរកឃើញទាំង៨៤នាក់នោះ ត្រូវបានដឹកជញ្ជូនទៅកាន់មណ្ឌលព្យាបាលនៅតាមបណ្តាស្រុក ក្រុង នៃខេត្តបាត់ដំបងរួចរាល់ហើយ ។

ទន្ទឹមនឹងនោះក៏បានព្យាបាលអ្នកជំងឺកូវីដ-១៩ ឱ្យជាសះស្បើយបានចំនួន២២៤នាក់ ថែមទៀត និងបានវិលត្រឡប់ទៅផ្ទះរបស់ពួកគាត់ផងដែរ ព្រមទាំងឱ្យធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត បើមានអ្វីប្រែប្រួល ឬសង្ស័យត្រូវឆាប់រាយការណ៍មកអាជ្ញាធរ ឬមន្ត្រីសុខាភិបាលជាបន្ទាន់។

សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ រហូតមកដល់ថ្ងៃទី១៧ ខែសីហា នេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៤ ៨៤៥នាក់ បានព្យាបាលជាសះស្បើយចំនួន៣ ៦៤២នាក់ មានករណីស្លាប់ចំនួន៦០នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង ចំនួន១ ១៤៣នាក់ ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img