31 C
Phnom Penh
Monday, November 11, 2024

រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ៧នាក់ ក្រោយបិទខ្ទប់ផ្សារបឹងទំពុនរយៈពេល១២ម៉ោង ដើម្បីយកសំណាក

ភ្នំពេញ៖ ក្រោយពីការបិទខ្ទប់ផ្សារបឹងទំពុន ច្រកចូលវត្តសន្សំកុសល ដែលស្ថិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ អស់រយៈពេល១២ម៉ោងរួចមក កាលពីវេលាម៉ោង ៩ព្រឹក រហូតទៅដល់ម៉ោង៩យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដើម្បីឱ្យក្រុមគ្រូពេទ្យបានធ្វើការយកសំណាកលើប្រជាពលរដ្ឋ និងអាជីវករនៅក្នុងផ្សារបឹងទំពុនសរុប៩៣២សំណាក ជាលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន ៧នាក់។ ចំពោះសំណាកដែលវិជ្ជមាន ក្រុមគ្រូពេទ្យ នឹងយកទៅពិនិត្យនៅលើម៉ាស៊ីនធំបន្តទៀត ដើម្បីស្វែងរកមេរោគបំប្លែងថ្មី Delta រយៈពេល៧២ម៉ោង ទើបដឹងលទ្ធផល។ 

សូមបញ្ជក់ថា ក្រោយពីការបិទខ្ទប់នៅចំណុចផ្លូវច្រកចូលវត្តសន្សំកុសលអស់រយៈពេល១២ម៉ោង ដើម្បីយកសំណាករួចមក ពេលនេះទីតាំងខាងលើបានដាក់ឱ្យចរាចរណ៍ជាធម្មតាឡើងវិញហើយ ចំណែកផ្សារនៅបន្តបិទខ្ទប់ដដែល។ ចំពោះអ្នកដែលបានយកសំណាករួចអាជ្ញាធរតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕

អត្ថបទនិងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img