25 C
Phnom Penh
Thursday, October 24, 2024

យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងផ្ទះប្រជាពលរដ្ឋចំនួន៦៧ខ្នង បានរងការខូចខាតដោយសារភ្លៀង និងខ្យល់កន្ត្រាក់

ខេត្តកំពង់ឆ្នាំង៖ ផ្ទះជំនួន៦៧ខ្នង បានរងការខូចខាត និងមនុស្សម្នាក់បានស្លាប់ដោយសាររន្ទះបាញ់ ក្នុងហេតុការណ៍ភ្លៀង និងខ្យល់កន្ត្រាក់ដែលបានកើតឡើងកាលពីល្ងាចថ្ងៃទី០៨ ខែឧសភា នៅស្រុកកំពង់លែង និងស្រុកជល់គីរី ។

អាជ្ញាធរ ឃុំផ្លូវទូក ស្រុកកំពង់លែងបានឱ្យដឹងថានៅល្ងាចថ្ងៃទី០៨ ខែឧសភា មានភ្លៀងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងមកលើឃុំផ្លូវទូក បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋ៦៧ខ្នង បានរងការខូចខាត ក្នុងនោះ ០៥ខ្នងបានដួលរលំទាំងស្រុង ១៩ខ្នងរបើកដំបូលទាំងស្រុង និង៤៣ខ្នងបានរបើកដំបូលមួយចំហៀង ។

ដោយឡែកនៅស្រុកជល់គីរី អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា នៅវេលាម៉ោង០៦ល្ងាច ថ្ងៃដដែលនេះដែរក៏មានរន្ទះបាញ់បណ្ដាលឱ្យស្លាប់បុរសម្នាក់ឈ្មោះឌុល វណ្ណៈអាយុ៤២ឆ្នាំ នៅចំណុចបឹងធំ ស្ថិតនៅក្នុង ភូមិកំពង់បាស្រូវ ឃុំជល់សារ ស្រុកជល់គិរី ខណៈដែលជនរងគ្រោះទៅមើលស្រែប្រាំង ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នេះសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបាននាំអំណោយ សង្គ្រោះបន្ទាន់ ទៅឧបត្ថម្ភគ្រួសាររងគ្រោះទាំង៦៨គ្រួសារនោះហើយ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img