28 C
Phnom Penh
Monday, December 23, 2024

យោធាមីយ៉ាន់ម៉ាចាប់ខ្លួនអ្នកកាសែតបន្ថែមទៀត

ស្តាប់អត្ថបទជាសម្លេង

ទូរទស្សន៍គ្រប់គ្រងដោយយោធាបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនអ្នកកាសែតក្នុងស្រុកចំនួន២នាក់ថែមទៀតដែលនេះគឺជាការបង្ក្រាបថ្មីមួយទៀតទៅលើប្រព័ន្ធផ្សព្វផ្សាយចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈមក។

ទូរទស្សន៍ម៉ាវ៉ាឌី (Myawaddy) បានរាយការណ៍ថា អ្នកកាសែតទាំងពីរនាក់នោះរួមមានលោក ស៊ីធូ អ៊ុងមីន (Sithu Aung Myint) ជាអ្នកសរសេរអត្ថបទនយោបាយសម្រាប់កាសែត ហ្វ្រាន់ធៀ មីយ៉ាន់ម៉ា (Frontier Myanmar) និងជាអ្នកអត្ថាធិប្បាយនៃកម្មវិធីវិទ្យុរបស់ VOA និងអ្នកនាង ថេតថេត ខាញ (Htet Htet Khine) ជាផលិតករឯករាជ្យរបស់ទូរទស្សន៍ BBC ។ ពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា។

លោក ស៊ីធូ អ៊ុងមីន (Sithu Aung Myint) ត្រូវបានចោទប្រកាន់ពីបទញុះញង់និងផ្សព្វផ្សាយព័ត៌មានមិនពិតដែលទូរទស្សន៍ ម៉ាវ៉ាឌី (Myawaddy) បាននិយាយថាជាការរិះគន់របបយោធា និងអំពាវនាវឲ្យពលរដ្ឋចូលរួមធ្វើកូដកម្មនិងគាំទ្រក្រុមប្រឆាំងខុសច្បាប់។

រីឯអ្នកនាង ថេតថេត ខាញ (Htet Htet Khine) ត្រូវបានចោទប្រកាន់ថាបានលាក់ទុកលោក ស៊ីធូ អ៊ុងមីន (Sithu Aung Myint) ដែលជាជនសង្ស័យ និងធ្វើការឲ្យរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា។

ទូរទស្សន៍ BBC បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា គេព្រួយបារម្ភពីសុវត្ថិភាពរបស់អ្នកនាង ថេតថេត ខាញ (Htet Htet Khine) និងការចោទប្រកាន់មកលើរូបនាង ហើយកំពុងតាមមើលស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់។

ទីភ្នាក់ងារឃ្លាំមើលសិទ្ធិមនុស្សបាននិយាយកាលពីចុងខែមុនថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនអ្នកកាសែតចំនួន៩៨នាក់ចាប់តាំងពីរដ្ឋប្រហារមក ហើយក្នុងនោះមាន៤៦នាក់នៅកំពុងជាប់ឃុំនៅឡើយគិតត្រឹមចុងខែកក្កដា៕

ត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img
spot_img