យោធាចិន នៅថ្ងៃចន្ទ ទី២៦ ខែសីហានេះបាននិយាយថាខ្លួនបានដឹកនាំប្រតិបត្តិការល្បាតរួមគ្នារវាងកងទ័ព និងប៉ូលីសទាំងតាមជើងគោក និងអាកាសី នៅក្បែរព្រំដែនមីយ៉ាន់ម៉ាដើម្បីថែរក្សាការពារសន្តិសុខ ក៏ដូចជាស្ថិរភាព ខណៈការវាយប្រយុទ្ធគ្នារវាងកងទ័ពនៃរបបសឹកមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមកាន់តែពុះកញ្ជ្រោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ យោធាចិន បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រតិបត្តិការល្បាត នឹងផ្តោតសំខាន់លើតំបន់ Ruili និងតំបន់Zhenkang ព្រមទាំងតំបន់មួយចំនួនទៀតរបស់ចិន ដែលស្ថិតនៅជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា។ សេចក្តីថ្លែងការណ៍ដដែលក៏បានបញ្ជាក់ផងដែរថានៅក្នុងប្រតិបត្តិការល្បាតនេះ កងទ័ព និងប៉ូលិសចិននឹងហាត់សមរួមគ្នា ពីរបៀបធ្វើការឆ្លើយតបឱ្យបានលឿនរហ័ស ការបិទខ្ទប់ ការគ្រប់គ្រង ការវាយប្រហាររួមគ្នា និងការថែរក្សាការពារសន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយតំបន់ ព្រំដែនចិន។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New