ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ គម្រោងអនាគតបៃតងកម្ពុជាបានឱ្យដឹងថា “ពិធីប្រកាសជាផ្លូវការ យុទ្ធនាការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម ស្តីពីការកាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារិម ធ្វើពីឈើប្រណិត” នឹងប្រារព្ធឡើងនៅថ្ងៃទី១៥ ខែកញ្ញានេះ ចាប់ពីម៉ោង២ និង៣០នាទីទៅ។
ពិធីបើកយុទ្ធនាការនេះធ្វើឡើងតាមរយៈអនឡាញដោយមានការចូលរួមពីមន្ត្រីដែលពាក់ព័ន្ធ តំណាងម្ចាស់ជំនួយ និងមន្ត្រីនៃក្រសួងបរិស្ថាន ដែលនឹងផ្សាយផ្ទាល់តាមផេក របស់គម្រោងអនាគតបៃតងកម្ពុជាផងដែរ។


សូមបញ្ជាក់ថា គម្រោងអនាគតបៃតងកម្ពុជា រួមសហការគ្នារវាងក្រសួងបរិស្ថាន និងUSAID បានបង្កើតយុទ្ធនាការនេះឡើងក្នុងគោលបំណងបំផុសគំនិត និងក្រើនរំឭកទាំងអស់គ្នាឱ្យចូលរួមការពារ និងអភិរក្សព្រៃឈើ ដោយងាកទៅចាប់អារម្មណ៍ប្រើប្រាស់របស់កែឆ្នៃផ្សេងទៀត ដែលមានគុណភាព គុណតម្លៃមិនចាញ់ឈើប្រណិតនោះទេ។
បើតាមអ្នកជំនាញរកឃើញថា របស់កែឆ្នៃខ្លះអាចមានគុណភាព សុវត្ថិភាព និងប្រើបានយូរជាងរបស់ធម្មជាតិទៀតផង៕




អត្ថបទ និងរូបភាពដោយ៖ Puthi News