ស្តាប់អត្ថបទជាសម្លេង
ខេត្តស្ទឹងត្រែង៖ កុមារា កុមារី ដែលមានអាយុចាប់ពី០៦ រហូតទៅដល់១១ឆ្នាំ នៅខេត្តស្ទឹងត្រែង ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារវីររុសកូវីដ១៩ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។
យោងតាមរបាយការណ៍ដែលចេញដោយអាជ្ញាធរខេត្តស្ទឹងត្រែងបានបង្ហាញថា កុមារា កុមារី ទាំងអស់នៅក្នុងខេត្តស្ទឹងត្រែង ដែលគ្រប់អាយុត្រូវមកចាក់វ៉ាក់សាំងនៅថ្ងៃនេះមានចំនួន២៣.៦៣៤នាក់។
ចំពោះពេវេលាដែលត្រូវមកចាក់វ៉ាក់សាំងនោះគឺ ១-ក្រុងស្ទឹងត្រែងមានចំនួន០៤សង្កាត់ ប្រើរយ:ពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ចំណែកស្រុកបុរីអូរស្វាយសែនជ័យ មានចំនួន០៣ឃុំ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៩ ខែតុលា មានរយ:ពេល១៧ថ្ងៃ រៀងរាល់ម៉ោង៧:៣០នាទី ដល់ម៉ោង៥ល្ងាច។

រីឯស្រុកថាឡាបរិវ៉ាត់មានចំនួន០៨ឃុំ ចាប់ផ្តើចាក់វ៉ក់សាំងពីថ្ងៃទី១៨នេះទៅ រហូតដល់ថ្ងៃបញ្ចាប់ ចាប់ពីម៉ោ៧:៣០នាទី រហូតដល់ម៉ោង៥:០០នាទីល្ងាច និងស្រុកសៀមប៉ាងមានចំនួន០៥ឃុំ ប្រើរយ:ពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី១៩ រហូតដល់ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ។ ចំពោះស្រុកសេសានមានចំនួន០៧ឃុំ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ពីម៉ោង៧:៣០នាទី ដល់ម៉ោង៥ល្ងាច។ ស្រុកសៀមបូកមានចំនួន០៧ឃុំ ចាប់ផ្តើមចាក់វ៉ាក់សាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១រហូតតទៅ ចាប់ពីម៉ោង៧:៣០ព្រឹករហូតដល់ម៉ោង៥ល្ងាច។
សូមបញ្ជាក់ផងដែរថា អាជ្ញាធរខេត្តស្ទឹងត្រែង ក៏បានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលកុមារា កុមារី នាំកូនមចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលាកំណត់គ្រប់ៗគ្នា៕


អត្ថបទ និងរូបភាពដោយ៖ Puthi News